មន្រ្តីរាជការមួយរូបនៅ Osaka ត្រូវ​ពិន័យ​ឱ្យ​សង​ប្រាក់​ខែ​ចំនួន ១១០០០ ដុល្លារ​​បន្ទាប់​ពី​ចាប់​បាន​ភស្តុ​តាង

មន្ត្រីរាជការ Osaka ម្នាក់ត្រូវបង្ខំឱ្យសងប្រាក់ខែចំនួន ១,៤៤ លានយ៉េន (១១.០០០ ដុល្លារ) បន្ទាប់ពីចាប់បានភស្តុ​តាង​​ជក់​​បារី​​អំឡុង​​ពេល​​ម៉ោង​​ធ្វើ​​ការ​​អស់​​រយៈ​​ពេល ១៤,៥ ឆ្នាំ។

អង្គភាព និងក្រុមហ៊ុនជប៉ុនជាច្រើនហាមមិនឱ្យបុគ្គលិកជក់បារីអំឡុងពេលធ្វើការ។ រូបភាព៖ The New York Times

បុគ្គលិកមន្ត្រីរាជការរូបនេះមានអាយុ ៦១ ឆ្នាំ ដោយត្រូវគេរកឃើញថា បានជក់បារីសរុបចំនួន ៤៥១២ ដងអំឡុងពេល ១៤,៥ ឆ្នាំ។ បើ​តាម Mainichi អំឡុង​​ពេល​​ជក់​​បារី​​ដែលស្មើ​​នឹង ៣៥៥ ម៉ោង ១៩ នាទីមិនបានធ្វើការ។

អ្នកបំពាន និងមិត្តរួមការងារ ២ រូបទៀតក្នុងអាជ្ញាធរខេត្ត Osaka ដំបូងត្រូវស៊ើបអង្កេត ព្រោះជក់បារីនៅកន្លែងធ្វើការកាលពីខែកញ្ញា ឆ្នាំ ២០២២ បន្ទាប់​ពី​បន្ទប់ការិយាល័យធនធានមនុស្សក្នុងអង្គភាពទទួលបានមតិរិះគន់ចំពោះ​​ទម្លាប់​​ជក់​​បារី​​របស់​​ពួក​​គេ។

ទោះជាយ៉ាងណា អ្នកទាំងបីមិនបានស្តាប់តាមការព្រមានពីអ្នកគ្រប់គ្រងរបស់ខ្លួនឡើយ ហើយនិយាយកុហកចំពោះ​​ការ​​ជក់​​បារី​​ក្នុង​​បទ​​សម្ភាស​​មួយ។

មន្ត្រីរាជការរូបនេះត្រូវគេប្រទះឃើញថា បានបំពាន “កាតព្វកិច្ចលះបង់” តាមច្បាប់សេវាសាធារណៈតំបន់ ហើយត្រូវ​បង្ខំ​អោយ​សង​ប្រាក់​​ខែ​​ចំនួន ១,៤៤ លាន​យ៉េន ក្រៅពីនេះ ថែមទាំងត្រូវកាត់បន្ថយប្រាក់ខែ ១០% អំឡុងពេល ៦ ខែ។

Osaka ហាមបុគ្គលិកសាធារណៈមិនឱ្យជក់បារីអំឡុងពេលម៉ោងធ្វើការចាប់ពីឆ្នាំ ២០១៩ ។ រូបភាព៖ Kyodo News

នៅលើបណ្តាញសង្គម អ្នកបញ្ចេញមតិបានទទួលស្គាល់ថា មន្រ្តីរាជការដែលជក់បារីត្រូវចេញទៅខាងក្រៅ ចំណុចនេះអាចនឹងប៉ះពាល់ដល់រយៈពេលធ្វើការរបស់ពួកគេ។

ទន្ទឹមនឹងនេះ មនុស្សមួយចំនួនទៀតយល់ថា ការពិន័យនេះធ្ងន់ពេក​ហើយ ដោយលើកឡើងថា “ចំណាយពេល​ផឹក​តែ ញ៉ាំ​​នំ និង​​ជជែក​​គ្នា” ក៏ប៉ះពាល់មិនតិចនោះដែរ ប៉ុន្តែបែរជាគ្មានអ្នកនរណា​កត់សម្គាល់។

នៅ Osaka មានបទប្បញ្ញត្តិតឹងរឹងចំពោះការជក់បារី។ បទបញ្ជាហាមស្ថាប័ន​រដ្ឋ​ដូចជាការិយាល័យ និងសាលារដ្ឋត្រូវ​បាន​ដាក់​ចេញ​ជាង ២ ទសវត្សរ៍មកហើយ។ មន្ត្រីរាជការត្រូវបានហាមឃាត់មិនឱ្យជក់បារីអំឡុងពេលម៉ោងធ្វើការ​ចាប់​ពី​ឆ្នាំ ២០១៩ ។

កាលពី ៤ ឆ្នាំមុន គ្រូបង្រៀនវិទ្យាល័យម្នាក់នៅ Osaka ក៏ត្រូវពិន័យកាត់​ប្រាក់​ខែ​ស្រដៀងគ្នាដែរ។ បន្ទាប់ពីត្រូវគេរកឃើញ​ថា បានជក់បារីប្រហែល ៣៤០០ ដើម។ គាត់ក៏ត្រូវបានបង្គាប់អោយ​ប្រគល់​ប្រាក់​ខែ​ចំនួន ១ លាន​យ៉េនអោយ​​ក្រសួង​​អប់​​រំ​វិញ​។

គ្រូបង្រៀនរូបនេះនិយាយថា “ខ្ញុំមិនអាចឈប់ជក់បារីបានទេ ទោះបីជាដឹងថា នោះជាទង្វើមិនល្អ” ។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: