គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ឆក់​យក​ជីវិត​មនុស្ស ៣ នាក់​​លើ​​​ផ្លូវ​​​ល្បឿន​​​លឿន​ប្រទេស​​ជប៉ុន

ក្នុង​ចំណោម​មនុស្ស​ ៨ នាក់ដែលត្រូវបានក្រុមជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ មាន ៣ នាក់ឆ្លងមិនផុត។ បច្ចុប្បន្ន​ប៉ូលិស​​បាន​អោយ​ដឹង​ថា មានមនុស្ស ៤ នាក់រងរបួស និងនារីវ័យ ២០ ឆ្នាំម្នាក់ស្ថិតក្នុងស្ថានភាពមិនដឹងខ្លួន និង​​របួស​​ធ្ងន់។

ផ្លូវល្បឿនលឿន Higashi-Meihan នៅ Kameyama ខេត្ត Mie នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ ។ រូបភាព៖ Kyodo

នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ នេះ ប៉ូលិសជប៉ុនបានរាយការណ៍ថា មានមនុស្ស ៣ នាក់ស្លាប់ និងមនុស្សមួយចំនួន​​ទៀត​រង​របួស​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​ដែល​បានកើតឡើងនៅលើល្បឿនលឿន។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងលើផ្លូវល្បឿនលឿន Higashi-Meihan ដែលឆ្លងកាត់តំបន់ Kameyama ខេត្ត Mie វេលា​ម៉ោង​ប្រហែល ២ៈ៣០ នាទី​ទៀប​ភ្លឺ​ថ្ងៃដដែល។

ចំណែក​ឯ​ផ្លូវ​បញ្ច្រាសមកវិញ រថយន្ត​ដឹក​អ្នក​ដំណើរ​ ២ គ្រឿងក៏បានបុកគ្នាផងដែរ។ រនាំងពុះចែកផ្លូវខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​​ក្រោយ​ករណី​គ្រោះ​ថ្នាក់​ជា​បន្ត​បន្ទាប់។

ប្រភព៖ The Mainichi

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: