ឧទ្យានកម្សាន្ត Harry Potter ទ្រង់ទ្រាយធំលើពិភពលោកនឹងបើកសម្ភោធនៅ Tokyo ឆាប់ៗនេះ
មកដល់ហើយ “Warner Bros. Studio Tour Tokyo – The Making of Harry Potter” នឹងបើកសម្ភោធក្នុងខែមិថុនាឆ្នាំ ២០២៣ នេះ នៅឧទ្យានកម្សាន្ត Toshimaen ខណ្ឌ Nermima ។ នៅទីនេះត្រូវគេចាត់ទុកជាស្ទូឌីយោទីពីររបស់ Warner Bros ។ បន្ទាប់ពី “Warner Bros. Studio Tour London – The Making of Harry Potter” បើកសម្ភោធនៅអង់គ្លេសក្នុងឆ្នាំ ២០១២ ។
មិនចាំបាច់មានសំបុត្រអនុញ្ញាតពី Hogwarts នោះទេ ដោយចាប់ផ្តើមការធ្វើដំណើរពិតៗ ចេញពីប្រាសាទ Hogwarts ជាផ្លូវដែលមមាញឹក។ ក្លាហានធ្វើដំណើរផ្សងព្រេងព្រៃអាថ៌កំបាំង ហើយប្រឈមមុខនឹងសត្វវេទមន្តដែលរស់នៅទីនេះ។
នៅខាងក្រៅច្រកចូលមានបរិវេណវេទមន្ត ជាមួយនឹងស្នាដៃរូបចម្លាក់ជាច្រើនក្នុងពិភពមេធ្មប់។ នេះជាឱកាសដ៏ល្អដែលអ្នកអាចដើរចូលពិភពខ្សែភាពយន្ត Harry Potter និង Fantastic Beasts ដើម្បីទទួលយកបទពិសោធដែលល្អបំផុត។
ឈុតឆាក និងប្រដាប់ប្រដារទាំងអស់ត្រូវបានផលិតករភាពយន្តជនជាតិអង់គ្លេសប្រើវិធី និងបច្ចេកទេសពិសេស។ អ្នកអាចមើលឃើញភាពច្នៃប្រឌិត និងជំនាញរបស់ក្រុមផលិតភាពយន្តល្បីលើពិភពលោក។
យោងតាមសាររបស់អ្នកផលិត៖ “នេះជាពិភពរបស់ Harry Potter ដែលត្រូវបានបង្កើតឡើង។ នៅខាងក្នុងទ្វារទាំងនោះ អ្នកនឹងមើលឃើញឈុតឆាក សម្លៀកបំពាក់ ឧបករណ៍ និងសត្វវេទមន្តដែលបង្កើតឡើងដោយអ្នកផលិតភាពយន្ត។ ដំណើរកំសាន្តក្នុងពិភព Harry Potter កំពុងតែរង់ចាំអ្នក” ។
JAPO