ជប៉ុននាំមុខតារាងអាកាសយានដ្ឋានដែលមានអនាម័យបំផុតលើពិភពលោកឆ្នាំ ២០២៣
ក្នុងចំណោម TOP 10 អាកាសយានដ្ឋានដែលមានអនាម័យជាងគេលើពិភពលោក ជប៉ុនមាន ៣ ប្រលានគឺ Haneda, Centrai Nagoya និង Narita ។
រូបភាព៖ Wiki
យោងតាម Skytrax ដែលជាអង្គភាពវាយតម្លៃ និងចាត់ចំណាត់ថ្នាក់អាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋាននៅ London កាលពីថ្ងៃទី ១៥ ខែមីនាបានប្រកាសបញ្ជីអាកាសយានដ្ឋានដែលមានអនាម័យជាងគេលើពិភពលោក ចំពោះរង្វាន់ The World’s Best Airports ។ បន្ទាប់ពីកើតមានជំងឺរាតត្បាត ស្តង់ដារអនាម័យអាកាសយានដ្ឋានកាន់តែមានសារៈសំខាន់ចំពោះអ្នកដំណើរ នេះបើតាម Skytrax ។ អាកាសយានដ្ឋានទាំង ១០ ដែលបានបំពេញ និងបន្តស្តង់ដារអនាម័យខ្ពស់បំផុត តាមរយៈការវាយតម្លៃពីអ្នកដំណើរ និងអ្នកជំនាញមកពី ១០០ ប្រទេស។
ចំណាត់ថ្នាក់ដំបូងគេគឺ Tokyo Haneda (ជប៉ុន) ដែលជាប់ចំណាត់ថ្នាក់នេះ ៣ ឆ្នាំជាប់ៗគ្នា។ ក្រៅពីនេះ Tokyo Haneda ក៏មានក្នុង TOP 10 អាកាសយានដ្ឋានដែលល្អបំផុតផងដែរ។ អាកាសយានដ្ឋានក្នុងស្រុក និងជាកន្លែងដែលមានគ្រឿងបរិក្ខារផ្តល់ភាពងាយស្រួល បម្រើជនពិការល្អជាងគេលើពិភពលោក។
រូបភាព៖ TBC
Singapore Changi ជាប់ចំណាត់ថ្នាក់លេខ ២ ។ តំណាងប្រទេសសិង្ហបុរីជាឈ្មោះដែលតែងតែជាប់ក្នុងចំណាត់ថ្នាក់អាកាសចរណ៍អន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណឹង អាកាសយានដ្ឋានដែលល្អបំផុតលើពិភពលោកក្នុងឆ្នាំនេះបានទៅលើ Changi ។
រូបភាព៖ HOK
Doha Hamad ជាប់ចំណាត់ថ្នាក់លេខ ២ អាកាសយានដ្ឋានដែលល្អជាងគេលើពិភពលោកនៅឆ្នាំ ២០២៣ និងជាប់លេខ ៣ ក្នុង Top ព្រលានយន្តហោះដែលមានអនាម័យបំផុត។ តំណាងមកពី Qatar ថែមទាំងផ្តល់សេវាកម្មជាច្រើនសម្រាប់អ្នកដំណើរដែលឆ្លងកាត់់ ក្នុងនោះមានដំណើរទេសចរណ៍ក្នុងទីក្រុង។
រូបភាព៖ Aichi Now
Centrair Nagoya ជាប់ចំណាត់ថ្នាក់លេខ ៤ ។ អាកាសយានដ្ឋានជប៉ុនដែលស្ថិតនៅលើកោះសិប្បនិមិត្តឈូងសមុទ្រ Ise ខេត្ត Aichi ។ នៅទីនេះថែមទាំងជាប់ចំណាត់ថ្នាក់អាកាសយានដ្ឋានក្នុងតំបន់ដែលល្អបំផុតលើពិភពលោក (៩ ឆ្នាំជាប់ៗគ្នា) និងអាសុី (១៣ ឆ្នាំជាប់ៗគ្នា) ។
រូបភាព៖ Wiki
Tokyo Narita អាកាសយានដ្ឋានដែលស្ថិតនៅទីក្រុង Chiba ជាប់ចំណាត់ថ្នាក់លេខ ៥ និងជាតំណាងទី ៣ មកពីប្រទេសជប៉ុនដែលបង្ហាញខ្លួនក្នុងតារាងចំណាត់ថ្នាក់។ នៅទីនេះក៏មានវត្តមានក្នុង Top 10 ព្រលានយន្តហោះដែលល្អជាងគេលើពិភពលោកផងដែរ។
រូបភាព៖ Best Asia
អាកាសយានដ្ឋានអន្តរជាតិហុងកុងជាតំណាងតែមួយគត់មកពីប្រទេសចិន។ នៅទីនេះត្រូវបានគេហៅថា Check Lap Kok និងជាអាកាសយានដ្ឋានស៊ីវិលផ្លូវការ ក៏ដូចជាតំបន់រដ្ឋបាលពិសេសហុងកុង។ ជាច្រកទ្វារចម្បងទៅកាន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍លើពិភពលោកផងដែរ។
រូបភាព៖ Retail in Asia
Seoul Incheon ស្ថិតនៅចម្ងាយប្រហែល ៧០ គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល ជាប់ចំណាត់ថ្នាក់លេខ ៧ ។ ជាអាកាសយានដ្ឋានធំជាងគេនៅប្រទេសកូរ៉េ ហើយក៏មានវត្តមានក្នុងចំណាត់ថ្នាក់កន្លែងដែលមានក្រុមបុគ្គលិកទទួលបានការវាយតម្លៃខ្ពស់។
រូបភាព៖ Arch Daily
Helsinki-Vantaa ជាតំណាងមកពីប្រទេសដែលមានសុភមង្គលជាងគេលើពិភពលោកឆ្នាំ ២០២៣ ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់លេខ ៨ ។ នៅកន្លែងនេះឆ្ងាយពីទីប្រជុំជនក្រុង Helsinki ប្រហែល ២០ គីឡូម៉ែត្រ ដោយទទួលអ្នកដំណើរប្រមាណ ១៦ លាននាក់ក្នុងមួយឆ្នាំ នេះបើតាម Tripadvisor ។ ហើយក៏ជាព្រលានយន្តហោះដែលមានអ្នកដំណើរច្រើនបំផុត និងទី ៤ នៅអឺរ៉ុបខាងជើង។
រូបភាព៖ Gets by bus
Zurich ដែលជាអាកាសយានដ្ឋានមកពី Kloten ប្រទេសស្វីសជាប់ចំណាត់ថ្នាក់លេខ ៩ ។ នៅទីនេះក៏មានវត្តមានក្នុង Top អាកាសយានដ្ឋានដែលល្អបំផុត និងមានដំណើរការពិនិត្យសុវត្ថិភាពឈានមុខគេលើពិភពលោក។
រូបភាព៖ Onion
អាកាសយានដ្ឋាន Copenhagen ជាតំណាងចុងក្រោយក្នុងចំណាត់ថ្នាក់។ ទីនេះមិនត្រឹមតែទទួលអ្នកដំណើរដែលមក និងចេញដំណើរនៅប្រទេសដាណឺម៉ាកប៉ុណ្ណោះទេ ថែមទាំងបម្រើភ្ញៀវមកពីតំបន់ភាគខាងត្បូងនៃប្រទេសស៊ុយអែតផងដែរ។ មុនពេលជំងឺរាតត្បាតកើតឡើង Copenhagen ទទួលអ្នកដំណើរជាង ៣០ លាននាក់ក្នុងមួយឆ្នាំ។ ជាអាកាសយានដ្ឋានអន្តរជាតិចំណាស់ជាងគេនៅអឺរ៉ុប និងមមាញឹកបំផុតទី ៤ នៅអឺរ៉ុបខាងជើង។
ប្រភព៖ Skytrax