តារាម៉ូដែល​ស្រី Jessica Michibata ត្រូវ​ចាប់​ខ្លួន​នៅ​​ជប៉ុន​​ដោយ​សារ​​ជាប់​​ពាក់​ព័ន្ធ​នឹង​ករណី

យោងតាម Japan Times នៅថ្ងៃទី ២១ ខែមីនាបានអោយដឹងថា តារាម៉ូដែលស្រី Jessica Michibata និងបុរស​ជន​​បរទេស​​អាយុ ៤០ ឆ្នាំ ត្រូវ​ប៉ូលិស​ជប៉ុន​ចាប់ខ្លួននៅសណ្ឋាគារក្នុងទីក្រុងតូក្យូ។ ពួកគេត្រូវសង្ស័យថាដឹក​ជញ្ជូន និង​​ផ្ទុក​​​សារធាតុ​​​ហាម​​ឃាត់។

NHK Japan បានអោយដឹង គយបានរកឃើញបរិមាណសារធាតុញៀនក្នុងអីវ៉ាន់ ដែលដឹកជញ្ជូនពីបរទេសទៅកាន់​ប្រទេស​ជប៉ុន។ ព័ត៌មាន និង​អាសយ​ដ្ឋាន​អ្នកទទួលសុទ្ធតែជារបស់ Jessica Michibata និងបុរសអាយុ ៤០ ឆ្នាំនោះ។ តាម​រយៈការស៊ើបអង្កេត Jessica Michibata និងបុរសរូបនោះមានទំនាក់ទំនងស្នេហា។

នៅ​ប៉ុស្តិ៍​ប៉ូលិស Jessica Michibata បាន​បដិសេធមិនជាប់​ពាក់ព័ន្ធ​នឹង​ករណី​ដឹក​ជញ្ជូនសារធាតុហាមឃាត់ខាង​លើទេ។ បច្ចុប្បន្ន​​តារា​​ម៉ូ​ដែល​​​ស្រី​​​រូប​​​នេះ​​ត្រូវ​​ឃាត់​ខ្លួនដើម្បី​ស៊ើប​អង្កេតបណ្តោះអាសន្ន។

Jessica Michibata កើតនៅឆ្នាំ ១៩៨៤ ជាតារាម៉ូដែលកូនកាត់ដ៏ល្បីឈ្មោះនៅជប៉ុន។ ម្តាយនាងជាជនជាតិជប៉ុន និង​​ឪពុក​​​ជា​​​ជន​​ជាតិ​អាហ្សង់ទីន សញ្ជាតិ​​អេស្ប៉ាញ និង​អុីតាលី។

រូបភាព៖ Yahoo Japan

បើតាមគេហទំព័រ Yahoo Japan រឿងស្នេហារបស់កញ្ញា Jessica Michibata ទាក់ទាញជាជាងអាជីពតារាបង្ហាញម៉ូត​​ទៅ​​ទៀត។ កញ្ញាធ្លាប់រៀបការជាមួយនឹង Jenson Button ដែលជាអ្នកប្រណាំង F1 លំដាប់ពិភពលោកនៅចុងឆ្នាំ ២០១៤ ។ ក្រោយ​ពេល​នៅ​ជា​មួយ​គ្នា​បាន ១ ឆ្នាំ ពួកគេទាំងពីរបានលែងលះគ្នា។

បន្ទាប់ពីបែកនឹង Jenson Button តារាម៉ូដែលស្រីមានទំនាក់ទំនង និងសម្រាលកូនរបស់លោក Ken Kao ដែល​​ជា​ផលិតករ​ភាព​យន្ត​ហូលីវូដ។ កាល​ពី​ដើម​ឆ្នាំ​នេះ ស្នេហារវាងពួកគេត្រូវបានបញ្ចប់នៅពេលដែល Jessica Michibata បាន​​លុប​​រូប​​ថត​​គ្រួសារ​ជាមួយនឹងលោក Ken Kao ទាំងអស់​លើ​គេហទំព័រ​ផ្ទាល់​ខ្លួន។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: