ពូកែណាស់! មន្ត្រី​ឆ្មាំ​សមុទ្រ​ជប៉ុនបំបែក​ឯកទកម្មពិភព​លោក​ដោយ​ប្រើ​ថិរវេលាជាង ១ ម៉ោង​

មន្ត្រីឆ្មាំសមុទ្រជប៉ុន (JCG) បានបំបែកឯកទកម្មពិភពលោកដោយប្រើថិរវេលា ១ ម៉ោង ២០ នាទី ៤១ វិនាទី។

យោងតាម Mainichi លោក Kenta Adachi ដែលជាប្រធានបញ្ជា និងអ្នកមុជទឹកនាវាល្បាត JCG “Natsuzuki” របស់ជប៉ុនត្រូវបានកំណត់ត្រាពិភពលោក Guinness ប្រគល់វិញ្ញាបនបត្រកាលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ ។ ម្ចាស់​​ឯកទកម្ម​ពិភព​​លោក​មុនជា​បុរស​ជនជាតិ​ន័រវេស​ដែល​ប្រើ​ថិរវេលា ១៦ នាទី ៣ វិនាទី។

រូបភាពតំណាង៖ gymless

លំហាត់ “Dead Hang” ជាលំហាត់ដែលប្រើដៃព្យួរខ្លួនលើរបារដែក លំហាត់នេះទាមទារអោយអ្នកកាន់របារដែកដែល​មាន​កម្ពស់ ២,១ ម៉ែត្រ អ្នកដែលកំពុងអនុវត្តលំហាត់នេះមិនត្រូវលែងដៃ មិនអាចពត់កែងដៃ ឬរំកិលទៅម្ខាង​ឡើយ។ វា​មើល​​ទៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍ ប៉ុន្តែលោក Adachi បាននិយាយថា ចលនានេះពិបាកណាស់ “ខ្ញុំមានអារម្មណ៍ថាឈឺចាប់ពេញរាងកាយ” គាត់រំលឹកឡើងវិញ។

មន្រ្តីប៉ូលិសធ្វើការនៅការិយាល័យឆ្មាំឆ្នេរសមុទ្រ Tokuyama, Shunan, Yamaguchi មិនចម្លែក​ដែលគាត់អាចបង្កើត​កំណត់​ត្រាពិភព​លោក​នោះទេ។ កាលពីខែឧសភា ឆ្នាំ ២០២២ លោក Adachi បានបង្កើតកំណត់ត្រា Guiness ដោយ​លើក​ខ្លួន​ឡើងចំនួន ៦៥១ ដង។

លោក Adachi បានបន្ថែមថា “អ្វីដែលសំខាន់ពេលលើកខ្លួនឡើងមិនត្រូវបោះបង់ចោលឡើយ ខ្ញុំ​ក៏​ចង់​អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​នេះ​ក្នុង​ការងារ​របស់​ខ្លួន​ផង​ដែរ” ។

មន្ត្រី​ឆ្មាំ​សមុទ្រ​ជប៉ុនលោក Kenta Adachi កាន់​វិញ្ញាបនបត្រ​កំណត់ត្រា​ពិភពលោក Guinness ចំនួន​ពីរនៅ Shunan ខេត្ត Yamaguchi កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ​មីនា ឆ្នាំ​២០២៣ ។ រូបភាព៖ The Mainichi

នៅពេលដែលចុះឈ្មោះជាមួយនឹងកំណត់ត្រាពិភពលោក លោក Adachi ចង់បង្ហាញពីភាពជឿជាក់លើកម្លាំង​របស់ខ្លួន និងជាពិសេសមានបំណងជួយ​សង្គ្រោះ​មនុស្ស​កាន់​តែ​ច្រើន។

ប្រភព៖ The Mainichi

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: