តារាសម្តែងស្រី Okuyama Kazusa បានប្រកាសរៀបការ
នៅថ្ងៃទី ២០ ខែមីនានេះ បើតាម Yahoo Japan បានអោយដឹងថា កញ្ញា Okuyama Kazusa ប្រកាសរៀបការ។ កញ្ញាបានបន្ថែម “ខ្ញុំចុះឈ្មោះរៀបការជាមួយបុគ្គលិកការិយាល័យម្នាក់ រឿងផ្សេងទៀត យើងសូមអនុញ្ញាតមិនបង្ហើប” ។
យោងតាម Japan Times គូដណ្តឹងរបស់កញ្ញា Okuyama Kazusa ឈ្មោះ Takekuma Mitsuki អាយុក្មេងជាងតារាស្រី ៤ ឆ្នាំ រូបសម្បត្តិសង្ហា។ បច្ចុប្បន្ន Takekuma Mitsuki ជាអ្នកផ្សាយព័ត៌មាននៃទូរទស្សន៍ Asahi គូស្នេហ៍មួយគូនេះមានចំណង់ចំណូលចិត្តលេងកីឡាបេស្បលដូចគ្នា។ Takekuma Mitsuki ធ្លាប់ជាសមាជិកក្រុមកីឡាបេស្បលនៅសាកលវិទ្យាល័យតូក្យូ។
កញ្ញា Okuyama Kazusa និង Takekuma Mitsuki ផ្លាស់ទៅនៅជាមួយគ្នាកាលពីដើមឆ្នាំនេះ។ ប្រភពព័ត៌មានផ្សេងទៀតបានអោយដឹងថា តារាស្រីរូបនេះកំពុងមានផ្ទៃពោះ ហើយគ្រោងនឹងម្រាលកូននារដូវក្តៅនេះ។
Okuyama Kazusa និងគូដណ្តឹង Takekuma Mitsuki ។ រូបភាព៖ Yahoo Japan
កញ្ញា Okuyama Kazusa ចូលប្រឡូកវិស័យសិល្បៈកាលអាយុ ២០ ឆ្នាំ បន្ទាប់ពីបានឈ្នះការប្រកួតសម្រស់។ កញ្ញាជាតារាបង្ហាញម៉ូដ និងតារាសម្តែងដែលមានប្រជាប្រិយភាពនៅជប៉ុន។ កញ្ញា Okuyama Kazusa ត្រូវបានគេហៅថា “ទេពធីតា” ក្នុងវិស័យកំសាន្ត កញ្ញាធ្លាប់ចូលរួមសម្តែងក្នុងក្រុមប៉ូលិស។
ប្រភព៖ Skydoor