កាន់តែមានភាពងាយស្រួលសម្រាប់អ្នកចង់ទៅលេងជប៉ុន ក្រោយជប៉ុនអនុញ្ញាតអោយភ្ញៀវទេសចរណ៍កម្ពុជាប្រើទិដ្ឋាការអេឡិចត្រូនិច
ដើម្បីផ្តល់ភាពងាយស្រួល រដ្ឋាភិបាលជប៉ុននឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ឋទិដ្ឋាការអេឡិចត្រូនិច សម្រាប់ភ្ញៀវទេសចរណ៍កម្ពុជាដែលធ្វើដំណើរទៅទស្សនាប្រទេសជប៉ុនក្នុងរយៈពេលមិនលើសពី ៩០ ថ្ងៃ។
កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ យោងតាមក្រសួងទេសចរណ៍ បានជូនដំណឹងអំពីការដាក់ឱ្យប្រើប្រាស់នូវទិដ្ឋាការអេឡិចត្រូនិចរបស់ជប៉ុនសម្រាប់ភ្ញៀវទេសចរណ៍កម្ពុជា ដែលមានបំណងធ្វើដំណើរកម្សាន្តទៅប្រទេសជប៉ុនក្នុងរយៈពេល ៩០ ថ្ងៃ។
ក្នុងនោះដែរ យោងតាមលិខិតលេខ ១១១ AJ/Con ចុះថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងដីកាបញ្ជូនលេខ៤៥៦ កបទ.សអ/ច្បក៦ ចុះថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងតាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន ក្រសួងទេសចរណ៍មានកិត្តិយស សូមជម្រាបជូនសមាគម ទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ឋ និងសាធារណជនទូទៅឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុន នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ឋទិដ្ឋាការអេឡិចត្រូនិច (JAPAN E-VISA System) សម្រាប់ភ្ញៀវទេសចរកម្ពុជាដែលធ្វើដំណើរទៅទស្សនាប្រទេសជប៉ុនក្នុងរយៈពេលមិនលើសពី ៩០ ថ្ងៃ។
ប្រភព៖ khmerload