គួរអោយសរសើរប្រជាជន Tokyo រើសបានប្រាក់ប្រគល់សងវិញមានចំនួនខ្ពស់កំណត់ត្រា
កាលពីឆ្នាំំមុន ប្រជាជន Tokyo បានប្រគល់ប្រាក់ដែលរើសបានជាង ៣០ លានដុល្លារទៅអោយប៉ូលិស ហើយក៏ជាចំនួនប្រាក់កំណត់ត្រាដែលខ្ពស់បំផុតផងដែរ។
ទីភ្នាក់ងារប៉ូលិសជាតិជប៉ុនកាលពីថ្ងៃទី ១៦ ខែមីនា បានប្រកាសចំនួនទឹកប្រាក់ដែលប្រជាជន Tokyo រើសបាន និងប្រគល់សងវិញក្នុងឆ្នាំ ២០២០ ជាង ៣០ លានដុល្លារ ច្រើនជាងប្រហែល ៤,៥ លានដុល្លារ ដែលលើសចំនួនកំណត់ត្រាក្នុងឆ្នាំ ២០១៩ គឺ ២៩,១ លានដុល្លារ។
ការិយាល័យប៉ូលិសក្រុង Tokyo ទទួលបន្ទុកវត្ថុដែលបាត់បានប្រគល់សងប្រាក់ប្រហែល ២៣ លានដុល្លារដល់អ្នកដែលបានបាត់ ក្នុងពេលជាមួយគ្នានេះ បានផ្តល់រង្វាន់ជាង ៣,៦ លានដុល្លារដល់អ្នកដែលប្រគល់សង។
រូបភាព៖ Florence Lo/Reuters
បើតាមច្បាប់ជប៉ុនបានចែងថា អ្នកដែលប្រគល់សងប្រាក់ដែលរើសបានជូនប៉ូលិសនឹងទទួលបានប្រាក់រង្វាន់ប្រមាណពី ៥ ទៅ ២០% នៃចំនួនប្រាក់សរុបប្រសិនបើម្ចាស់មកទទួលវិញ។
ប្រសិនបើអ្នកដែលបាត់មិនមកទទួលក្រោយរយៈពេល ៣ ខែ ចំនួនប្រាក់ទាំងអស់ត្រូវបានផ្ទេរទៅឱ្យអ្នកដែលរើសបាន។ ហើយបើអ្នករើសបានមិនមកទទួលក្រោយពេល ២ ខែ ប្រាក់នឹងត្រូវបានផ្ទេរទៅក្នុងមូលនិធិសាធារណៈ។
គោលការណ៍ដោះស្រាយរបស់របរដែលបាត់បានធ្វើឱ្យប៉ូលិសនៅទីក្រុង Sapporo ប្រទេសជប៉ុនស្វែងរកម្ចាស់នៃចំនួនទឹកប្រាក់ជាង ៧៥.៨០០ ដុល្លារដែលរើសបានកាលពីខែមករា។ មនុស្សចំនួន ១៣ នាក់បានអះអាងថា ខ្លួនជាអ្នកដែលធ្វើបាត់ ចំណែកប៉ូលិសមិនទាន់អាចបញ្ជាក់ថានរណាជាម្ចាស់ពិតប្រាកដនោះទេ។
រហូតដល់ចុងខែមេសានៅតែមិនអាចកំណត់បាន ចំនួនប្រាក់នឹងក្លាយជាទ្រព្យសម្បត្តិរបស់អាជ្ញាធរ Sapporo ដោយសារអ្នកដែលរើសបានជាបុគ្គលិកសេវាសាធារណៈ។
ប្រភព៖ Guardian