នៅជប៉ុន “ការអប់រំផ្លូវភេទ” ត្រូវបានគេចាត់ទុកថាដើរយឺតជាងពិភពលោក
កាលពីសប្តាហ៍មុន សាលាមធ្យមសិក្សា Ebara នៅទីក្រុង Nichinan បានរៀបចំការបង្រៀនស្តីអំពី “ការអប់រំភេទ” ។ នៅសាលាថ្នាក់បង្រៀនដូចនេះត្រូវបានរៀបចំឡើងបីដងក្នុងមួយឆ្នាំសម្រាប់សិស្សចាប់ពីថ្នាក់ទី ៧ ដល់ទី ៩ ។
នៅជប៉ុន “ការអប់រំភេទ” ត្រូវបានគេចាត់ទុកថាដើរយឺតជាងពិភពលោក។ នៅតាមសាលាសព្វថ្ងៃនេះមានទំនោរជៀសវាងការបង្រៀនស្តីអំពី “ការរួមភេទ” ។
ជាមួយនឹងបទពិសោធក្នុងនាមជាឆ្មប និងគិលានុបដ្ឋាយិការបស់ខ្លួន អ្នកស្រី Mizuno Yayoi តែងតែរៀបចំសិក្ខាសាលាអប់រំផ្លូវភេទនៅទីក្រុង Nobeoka ។
គាត់ចង់ផ្តោតសំខាន់ចំពោះការសន្ទនាវិជ្ជមាននិយាយពីយេនឌ័ររវាងឪពុកម្តាយ និងកូនក្នុងជីវិតប្រចាំថ្ងៃ។ នេះជាវិធីមួយដែលកុមារៗអាចយល់ពីរាងកាយរបស់ស្រ្តីដូចជា “ស្ត្រីមានរដូវ” ជាជាងលាក់បាំង។
អ្នកស្រី Mizuno ក៏តែងតែទទួលបានសំណួរពីឪពុកម្តាយដូចជា៖ “ពិតជាពិបាកនិយាយជាមួយកុមារស្តីអំពីបញ្ហារួមភេទ” ។ ក្នុងករណីនេះ គាត់ណែនាំឪពុកម្តាយឱ្យប្រើសៀវភៅជាមធ្យោបាយដ៏ល្អបំផុត។ ឧទាហរណ៍ដូចជាសៀវភៅ “រឿងរបស់ខ្ញុំ” ដោយអ្នកនិពន្ធ Shizuko Wakayama ។
រូបភាពតំណាងត្រូវបានលើកឡើងណែនាំកុមារអោយយល់អំពីដំណាក់កាលមានផ្ទៃពោះរហូតដល់ពេលសម្រាលកូន។ តាមរយៈរូបភាពតំណាងជាក់ស្តែង សៀវភៅអាចជំនួសឪពុកម្តាយពន្យល់ និងបង្រៀនកុមារស្តីពីការអប់រំភេទ។
អ្នកស្រី Mizuno យល់ថា ការដែលមនុស្សធំអនុញ្ញាតអោយកុមារយល់ ហើយប្រឈមនឹងបញ្ហារួមភេទជាគន្លឹះកាត់បន្ថយករណីដូចជាមានផ្ទៃពោះដោយមិនដឹងមុន។ ក្រៅពីនេះ មិនត្រឹមតែអប់រំអំពីភេទ យើងក៏រួមបញ្ចូលការអប់រំអំពីរបៀបរស់នៅសម្រាប់កុមារផងដែរ។
សាស្ត្រាចារ្យ Tsuruta Kurumi ផ្នែកគិលានុបដ្ឋាយិកានៃសាកលវិទ្យាល័យ Miyazaki បាននិយាយថា៖ “ការអប់រំផ្លូវភេទអាចជួយឱ្យយុវជនរៀនស្រឡាញ់ខ្លួនឯង គិតដល់អ្នកដទៃ និងបង្កើតទំនាក់ទំនងល្អក្នុងជីវិតរបស់ខ្លួន” ។
ប្រភព៖ TBS News
hinhin