មនុស្សជាច្រើនឆ្លងប៉ារ៉ាស៊ីតដោយសារបរិភោគត្រីមួយប្រភេទនេះ
នៅខេត្ត Aomori បានប្រកាសមានមនុស្ស ១៣០ នាក់ឆ្លងពពួក Gnathostoma spinigerum ព្រោះតែបរិភោគត្រីដំរីសដែលមិនទាន់ចម្អិនអោយបានត្រឹមត្រូវ។ ប្រភេទប៉ារ៉ាស៊ីតនេះច្រើនតែនៅក្រោមស្បែក ដែលបណ្តាលឱ្យរមាស់ និងហើម។
ក្នុងករណីមួយចំនួន អ្នកជំងឺអាចនឹងខ្វាក់ ឬស្លាប់ដោយសារកូនញាស់ចូលភ្នែក ថ្លើម ខួរក្បាល និងខួរឆ្អឹងខ្នង។
សាស្ត្រាចារ្យរងផ្នែកពេទ្យសត្វនៃសាកលវិទ្យាល័យ Kitasato លោក Kadei Hiromi បាននិយាយថា៖ “នៅពេលដែល Gnathostoma spinigerum ចូលក្នុងខ្លួនមនុស្ស វានឹងធ្វើចលនាតាមក្រពះពោះវៀន និងនៅគ្រប់កន្លែងក្នុងរាងកាយ។ បន្ទាប់មកវាទៅដល់ស្រទាប់ស្បែកក្រោមគេបង្អស់ក្នុងទម្រង់ជាកូនញាស់ និងបណ្តាលឱ្យមានរោគសញ្ញាដូចជារមាស់ និងហើមលើស្បែក” ។
ដើម្បីពន្យល់ពីមូលហេតុដែល Gnathostoma spinigerum ត្រូវបានរកឃើញក្នុងត្រីដំរីស សាស្ត្រាចារ្យរង Kadei បាននិយាយថា ដោយសារភ្លៀងធ្លាក់ច្រើនក្នុងឆ្នាំនេះ ដូច្នេះប្រហែលជាពងរបស់ពពួកប៉ារ៉ាស៊ីតរសាត់ទៅកន្លែងដែលត្រីដំរីសរស់នៅ។
អ្នកដែលឆ្លងប៉ារ៉ាស៊ីតនឹងឈឺក្រោយពេលបរិភោគបាន ២ សប្តាហ៍ ដូច្នេះហើយអាជ្ញាធរខេត្ត Aomori បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបរិភោគត្រីដំរីសមិនទាន់់ចម្អិន ប្រសិនបើរាងកាយមានរោគសញ្ញាចម្លែក សូមប្រញាប់ទៅកាន់មណ្ឌលសុខភាពដើម្បីពិនិត្យអោយបានទាន់ពេលវេលា។
hinhin