សវនាការកាត់ទោសអ្នកប្រហារជីវិតដែលរង់ចាំអនុវត្តទោសជាង ៥០ នឹងបើកឡើងវិញ

យោងតាម Guardian បានឱ្យដឹងថា តុលាការសាលាឧទ្ធរណ៍ Tokyo កាលពី​ថ្ងៃ​ទី ១៣ ខែ​មីនា បាន​សម្រេច​បើក​​សវនាការ​​ជំនុំ​ជម្រះ​លោក Iwao Hakamada អាយុ ៨៧ ឆ្នាំ​ឡើង​វិញ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​កាល​ពី​ជាង ៥០ ឆ្នាំ​មុន។

លោក Iwao Hakamada ក្នុងសន្និសីទសារព័ត៌មានឆ្នាំ ២០១៩ ។ រូបភាព៖ AP

នៅឆ្នាំ ១៩៦៦ លោក Hakamada កាលនោះជាបុគ្គលិករោងចក្រមីក្នុងខេត្ត Shizuoka ប្រទេសជប៉ុន។ លោក​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្លន់ និង​សម្លាប់​នាយក​ក្រុមហ៊ុន ប្រពន្ធ និងកូនពីរនាក់។ ជនរងគ្រោះត្រូវចាក់សម្លាប់ និង​ដុត​សាក​សព។

បើតាម Guardian បានឱ្យដឹង លោក Hakamada ត្រូវបានប្រកាសអោយមានទោសក្នុងឆ្នាំ ១៩៦៨ ។ លោកជាប់គុក​អស់​​រយៈ​​ពេល ៤៥ ឆ្នាំ​មក​ហើយ ដែល​ភាគច្រើនឃុំក្នុងបន្ទប់ដាច់ដោយឡែក មុនពេលត្រូវបាន “ដោះលែង​ជា​បណ្ដោះ​​អាសន្ន” ក្នុងឆ្នាំ ២០១៤ ខណៈដែលករណីមានការវិវត្តន៍ថ្មី។ អំឡុងពេលនោះ គាត់ត្រូវបានចាត់ទុក​ជា​អ្នក​ដែលរង់ចាំការអនុវត្តទោស​​ប្រហារ​​ជីវិត​​យូរ​ជាង​គេ​លើ​ពិភព​លោក។

ដំបូង​ឡើយ លោក Hakamada បានសារភាព​កំហុស។ ប៉ុន្តែក្រោយមក លោកបានកែប្រែ និងបញ្ជាក់​ថា​ខ្លួន​គ្មានកំហុសអំឡុងពេលសវនាការអស់រយៈពេល ២ ឆ្នាំ។ រហូតដល់ឆ្នាំ ១៩៨០ ការកាត់ទោសប្រហារជីវិត​របស់​គាត់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ។​

“ខ្ញុំរង់ចាំថ្ងៃនេះអស់រយៈពេល ៥៧ ឆ្នាំមកហើយ។ នៅទីបំផុតថ្ងៃនេះបានមកដល់” លោកស្រី Hideko ដែលជាបងស្រីរបស់លោក Hakamada ក៏ជាអ្នកធ្វើយុទ្ធនាការបញ្ជាក់ថាប្អូនប្រុសរបស់ខ្លួនគ្មានកំហុសបាននិយាយ។ “នៅទីបំផុតខ្ញុំក៏អាចកាត់បន្ថយបន្ទុក” ។

ក្រុម​ប្រឆាំង​នឹង​ទោស​ប្រហារជីវិត​នៅ​ជប៉ុន​បាន​សរសើរ​ចំពោះសេចក្តីសម្រេចរបស់តុលាការ។ ពួក​គេ​បានបញ្ជាក់​ថា សវនាការកាត់ទោសឡើងវិញគួរតែប្រព្រឹត្តទៅនៅពេលដែលលោក Hakamada មាន​សុខភាព​ល្អ​គ្រប់គ្រាន់​អាចចូលរួម។

លោក Hideaki Nakagawa នាយកអង្គការលើកលែងទោសអន្តរជាតិប្រចាំនៅជប៉ុនបាននិយាយថា “សេចក្តីសម្រេចបង្កើតឱកាស ហាក់ដូចជាយឺតពេល បានផ្តល់យុត្តិធម៌ដល់លោក Iwao Hakamada ដែលជាអ្នកទទួលទោសប្រហារជីវិត​អស់​រយៈពេល​ជាង​កន្លះ​សតវត្ស​ ថ្វីបើមានភាពអយុត្តិធម៌ក្នុងការកាត់ទោសក៏ដោយ” ។

លោក Nakagawa បានបន្ថែមថា “លោក Hakamada ត្រូវកាត់ទោសបន្ទាប់ពីរងការបង្ខិតបង្ខំ។ ភស្តុតាង​ផ្សេង​ទៀត​ដែល​ប្រឆាំងនឹងគាត់ក៏គួរអោយសង្ស័យណាស់ដែរ” ។

ប្រភព៖ Guardian

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: