លោក Masatoshi Ito ដែលជាអ្នកជួយខ្សែសង្វាក់ហាង 7-Eleven ​ក្លាយ​​ជា​អាជីវកម្ម​ទូទាំង​ពិភព​លោក​បាន​ទទួល​មរណភាព

លោកមហាសេដ្ឋីជប៉ុន Masatoshi Ito ដែលជាអ្នកបានជួយខ្សែសង្វាក់ហាងលក់ទំនិញ 7-Eleven ក្លាយទៅជាអាជីវកម្ម​ទូទាំង​ពិភព​លោក បានទទួលមរណភាពក្នុងអាយុ ៩៨ ឆ្នាំ។

លោក Masatoshi Ito ។ រូបភាព៖ BBC

សារព័ត៌មាន BBC ដកស្រង់សេចក្តីប្រកាសរបស់សាជីវកម្មលក់រាយ Seven & i Holdings បានអោយដឹងថា លោក Ito បានទទួលមរណភាពដោយសារជរាពាធកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ក្រុមហ៊ុនបានសរសេរថា “យើងចង់បង្ហាញការដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក Masatoshi Ito ព្រោះតែចិត្តសប្បុរសរបស់លោក” ។

ហាងលក់ទំនិញ 7-Eleven ជាង ៨៣.០០០ ហាងនៅទូទាំងពិភពលោក និង ១/៤ ក្នុងចំណោមនោះស្ថិតនៅក្នុងប្រទេស​​ជប៉ុន។

នៅឆ្នាំ ១៩៥៦ លោក Ito បន្តគ្រប់គ្រងហាងលក់សម្លៀកបំពាក់តូចមួយពីលោកពូនៅ Tokyo ។ ក្រោយមក លោកប្តូរឈ្មោះវាទៅជា Ito-Yokado ហើយកែប្រែអាជីវកម្ម​នេះ​ទៅជាខ្សែ​សង្វាក់​ហាងតែមួយ ដោយមានលក់របស់គ្រប់យ៉ាង ក្នុង​ឆ្នាំ ១៩៧២ ចាប់​ផ្តើម​បោះ​ផ្សាយ​ភាគ​ហ៊ុន

ក្នុងអំឡុងពេលនោះ នាយកប្រតិបត្តិម្នាក់នៅក្រុមហ៊ុន Ito-Yokado ឈ្មោះ Toshifumi Suzuki បានប្រទះឃើញ​ហាង 7-Eleven ពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ បន្ទាប់មក Ito-Yokado បានព្រមព្រៀងជាមួយម្ចាស់ 7-Eleven (សាជីវកម្ម Southland ដែលមានមូលដ្ឋាននៅ​សហរដ្ឋ​អាមេរិក) ហើយ​បើកហាង 7-Eleven ដំបូងនៅជប៉ុន​ក្នុង​ឆ្នាំ ១៩៧៤ ។ ក្រុមហ៊ុនរបស់លោក Ito ក្រោយមកប្តូរទៅទិញភាគហ៊ុនគ្រប់​គ្រង​របស់​សាជីវកម្ម Southland ក្នុង​ខែ​មីនា ឆ្នាំ ១៩៩០ ។

ក្នុងបទសម្ភាសន៍ឆ្លើយតម លោក Ito បាននិយាយថា “ខ្ញុំតែងតែទទួលបានសំណួរថា តើខ្ញុំជោគជ័យដោយសារការខិតខំប្រឹងប្រែង ឬសំណាង។ តាមពិតទៅ ផ្តោតលើកត្តាទាំងពីរ ខ្ញុំ​សំណាង​ដែល​ក្រោយ​សង្គ្រាម​បាន​ចាប់​ផ្តើម​អាជីវកម្ម​​ភ្លាម​ ស្រប​​ពេល​​ដែល​សង្គម​អ្នក​ប្រើ​ប្រាស់​ចាប់​ផ្តើម​អភិវឌ្ឍ​​​​ក្នុង​​ប្រទេស​ជប៉ុន” ។

ក្នុងឆ្នាំ ១៩៩២ លោក Ito បានលាលែងពីតំណែងនៅ Ito-Yokado ព្រោះតែត្រូវចោទប្រកាន់ពីបទចំណាយប្រាក់ខុស​ច្បាប់​ចំពោះ​មុខ​សញ្ញា​ខុសច្បាប់មួយចំនួន ដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុន។ ក្រោយមក Ito-Yokado ប្តូរឈ្មោះទៅជា Seven & i Holdings ក្នុងឆ្នាំ ២០០៥ ។ អក្សរ “i” ក្នុងឈ្មោះរបស់ក្រុមហ៊ុនជាការឱនក្បាលចំពោះ Ito-Yokado និងលោក Ito ដែលជាប្រធានកិត្តិយសរបស់ក្រុមហ៊ុន។

ប្រភព៖ BBC News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: