រដូវផ្កាសាគូរ៉ាមកដល់ហើយ “Sakura Ramen” ម៉ឺនុយ​មុខ​ម្ហូប​ថ្មីក្នុង​ភោជនីយ​ដ្ឋាន​ជប៉ុន

រីករាយនឹងរដូវផ្កាសាគូរ៉ា

ជាមួយនឹងរដូវផ្កាសាគូរ៉ារីកយ៉ាងឆាប់រហ័ស ភោជនីយដ្ឋាននៅទូទាំងប្រទេសកំពុងដាក់បញ្ចូលមុខម្ហូបដែលមាន​ពណ៌​​ផ្កា​​ឈូក​​ក្នុង​ម៉ឺនុយ​របស់​ខ្លួន​ក្នុងអំឡុងពេលមានកំណត់។

Mitsuyado Seimen គឺជាហាងលក់ Tsukemen ដោយសរសៃរមីលាយជាមួយនឹងទឹកជ្រលក់ពណ៌ផ្កាឈូកដ៏ឈ្ងុយឆ្ងាញ់។

ហាង Mitsuyado Seimen

ថ្វីត្បិតតែ Ramen និង Tsukemen មានលក់នៅខ្សែសង្វាក់ Ramen ដូចជា Mitsuyado Seimen ប៉ុន្តែ Tsukemen លើកនេះមានភាពខុសប្លែកគ្នាបន្តិចពី Ramen ធម្មតា ព្រោះវាត្រូវបានបែងចែកជាពីរចំណែក ដែលគេដាក់មី និង​ទឹក​ជ្រលក់​ដាច់​ដោយ​ឡែកពីគ្នា។

ហាង Mitsuyado Seimen មានលក់ tsukemen ច្រើនប្រភេទ ប៉ុន្តែនៅនិទាឃរដូវនេះ ភ្ញៀវអាចជ្រើសយក Sakura Tororo Tsukemen ដែល​បង្ហាញ​ពី​ទេស​ភាព​ផ្កា​សាគូរ៉ា ទាំងរសជាតិ និងមើលទៅទាក់ទាញភ្នែក។

Mitsuyado Seimen ណែនាំអំពីរបៀបបរិភោគដោយគ្រាន់តែដាក់មីចូលទឹកជ្រលក់ ឬស្រោចទឹកជ្រលក់ពីលើមី។ មិនថាអ្នកទទួលទានតាមវិធីណា មី និងទឹកជ្រលក់ជាការរួមបញ្ចូលដ៏ល្អឥតខ្ចោះ មុខម្ហូបនេះផលិតពីម្សៅស្រូវសាលី​ល្អ​ក្នុង​ស្រុក ប្រើ​ប្រភេទ​ដែល​ត្រូវ​បានជ្រើសរើសយ៉ាងពិសេស ដើម្បីបង្កើតបានជារសជាតិដ៏គួរឱ្យពេញចិត្ត។

ជាការពិតណាស់ មាន Tsukemen ជាច្រើនសម្រាប់ជ្រើសរើសក្នុងម៉ឺនុយ គ្រប់មុខត្រូវបានចម្អិនយ៉ាងយកចិត្តទុក​ដាក់​ដូច​ជា​ទឹក​ជ្រលក់ មី ​និង​សាសុីវ។

គ្រឿងផ្សំដែលសំខាន់បំផុតនៃខ្សែសង្វាក់ហាងគឺ yuzu ប្រភេទផ្លែនេះមានប្រភពដើមពិសេស និងត្រូវបានបន្ថែម​ក្នុង​អាហារ​របស់​ភ្ញៀវ។

ថ្វីត្បិតតែ Mitsuyado Seimen ជាកន្លែងល្អសម្រាប់ទទួលទានមីដែលមានគុណភាពខ្ពស់ ប៉ុន្តែនិទាឃរដូវជាអំឡុងពេលដ៏ល្អបំផុតដែលអ្នកអាចមកទទួលទានមី Sakura Tororo Tsukemen មានកំណត់ ដោយបញ្ចូលក្នុងម៉ឺនុយចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​មីនា ក្នុង​តម្លៃ ១.១៨០ យ៉េនសម្រាប់ការបរិភោគនៅកន្លែង និងតម្លៃ ១.២៨០ យ៉េន (៨.៦២ ដុល្លារ) សម្រាប់​ការ​ខ្ចប់​។

ព័ត៌មានហាង៖ Mitsuyado Seimen Locations 

ប្រភព៖ PR Times

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: