បាតុភូតដែលកម្រឃើញ “ជំនោរក្រហម” លេចឡើងនៅឈូងសមុទ្រ Osaka ជប៉ុន
នៅព្រឹកថ្ងៃទី ៨ ខែមីនា ជំនោរពណ៌ក្រហមបានលេចឡើងនៅឈូងសមុទ្រ Osaka ដែលបណ្តាលឱ្យឆ្នេរសមុទ្រនៅអាកាសយានដ្ឋាន Kobe មានពណ៌ផ្កាឈូក។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវជលផល Osaka បាតុភូតជំនោរក្រហមនេះតាមពិតដោយសារបរិមាណសារាយបញ្ចេញពន្លឺ (ជាប្រភេទផ្លេនតុនក្រោមសមុទ្រ) បង្កើតឡើង។
នៅពេលដែលបរិមាណសារាយបញ្ចេញពន្លឺតិចនោះវានឹងមានពណ៌ផ្កាឈូក ប៉ុន្តែពេលវាប្រមូលផ្តុំច្រើន បន្ទាប់មកបង្កើតទៅជាពណ៌ក្រហម។ ដូចជាខ្សែបន្ទាត់លាតសន្ធឹងតាមជំនោរ បង្កើតបានជាក្រហមដូចនេះ។
បើតាមការស្ទង់មតិពីមជ្ឈមណ្ឌល ជំនោរក្រហមត្រូវបានគេបញ្ជាក់ថាលេចឡើងនៅកំពង់ផែ Kobe ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែមីនា។ យ៉ាងណានៅថ្ងៃទី ៨ ខែមីនា “ជំនោរក្រហម” បែរជាលេខឡើងនៅកំពង់ផែ Sakai ក្នុងទីក្រុង Kobe ។
មូលហេតុដែលបណ្តាលអោយបរិមាណសារាយបញ្ចេញពន្លឺច្រើន ដោយសារសីតុណ្ហភាពទឹកសមុទ្រកើនឡើងនៅថ្ងៃទី ៨ ខែមីនា។ ជាធម្មតា បាតុភូតនេះលេចឡើងអំឡុងសប្តាហ៍មាសក្នុងខែឧសភា ប៉ុន្តែដោយសារសីតុណ្ហភាពប្រែប្រួលភ្លាមៗ ដូច្នេះបានជាលេចឡើងលឿនជាងធម្មតា។
ប្រភព៖ TBS News
JAPO