វប្បធម៌នៃ “ពិធីស្រង់ក្លិន” របស់ជប៉ុនដែលអ្នកប្រហែលជាមិនទាន់ដឹង
ធូបក្រអូបភាគច្រើនផលិតដោយគ្រឿងក្រអូបដែលមានប្រភពមកពីរុក្ខជាតិលាយបញ្ចូលគ្នា។ ប្រហែលកាលពី ១៥០០ ឆ្នាំមុន វប្បធម៌ស្រង់ក្លិនក្រអូបនាំចូលពីជប៉ុនជាមួយនឹងព្រះពុទ្ធសាសនា។ នៅពេលនោះ គេអុជធូបដើម្បីបន់ស្រន់ និងធ្វើឱ្យជីវិតរបស់ប្រជាជន Kyoto កាន់តែមានភាពសម្បូរបែប។
“ពិធីស្រង់ក្លិន” គឺជាភាពរីករាយស្រង់ក្លិនឈើក្រអូប និងវិវត្តន៍នៅ Kyoto ។ “ពិធីស្រង់ក្លិន” ប្រើខ្លឹមចាន់កាត់ជាបំណែកតូចៗដែលមានទំហំប៉ុនគ្រាប់អង្ករ។
មានមនុស្សជាច្រើនគិតថា ប្រសិនបើដាក់បំណែកឈើធំអាចនឹងក្រអូបជាង ប៉ុន្តែតាមពិតទៅបើចង់ចម្រាញ់យកក្លិនក្រអូបចេញពីឈើ យើងត្រូវកាត់ជាបំណែកតូចៗ។ ម្យ៉ាងវិញទៀត ខ្លឹមចាន់មានតម្លៃណាស់ និងមិនបានផលិតនៅក្នុងប្រទេសជប៉ុននោះទេ ដូច្នេះគ្រប់គ្នាអោយតម្លៃពេលប្រើវាណាស់។
ខ្លឹមចាន់ជាគ្រឿងក្រអូបធម្មជាតិដែលចម្រាញ់ចេញពីរុក្ខជាតិបៃតងនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ នៅពេលដែលដើមឈើរងរបួស សារធាតុប្រេងក្នុងដើមឈើប្រមូលផ្តុំដើម្បីទប់ទល់នឹងការឆ្លងជំងឺពីខាងក្រៅ សារធាតុប្រេងបង្កកប្រែប្រួល ហើយក្លាយទៅជាខ្លឹមចាន់។
ធ្យូងក្តៅត្រូវបានគេដាក់នៅកណ្តាលចានផេះ បន្ទាប់មកគេប្រើឧបករណ៍បង្ហាប់ផេះអោយទៅជារូបរាងកំពូលមួក ក្នុងគោលបំណងបង្កើតសីតុណ្ហភាពស័ក្តសមសម្រាប់ឈើក្រអូប។ បន្ទាប់មកទៀត គេប្រើចង្កឹះដែកដើម្បីធ្វើអោយផ្ទៃខាងក្រៅស្អាត រួចដាក់ផ្ទាំងមីកាគែមដែកលើកំពូលចានផេះ។ ជាចុងក្រោយ ដាក់ខ្លឹមចាន់តូចៗលើផ្ទាំងមីកា ហើយស្រង់ក្លិនក្រអូប។
កាន់ចានក្រអូប ដោយប្រើដៃស្តាំបាំងជុំវិញគែម បន្ទាប់មកស្រូបចូល រួចដកដង្ហើមចេញទៅម្ខាង ធ្វើដូច្នេះ ៣ ដង។ ក្នុង “ពិធីស្រង់ក្លិន” គេមិនហៅថាហិតក្លិននោះទេ ប៉ុន្តែហៅថា “ស្រង់ក្លិន” ។ ផ្តោតលើក្លិនក្រអូប និងរីករាយដោយអស់ពីចិត្ត។ នៅពេលដែលអ្នកស្រង់ក្លិនដោយប្រើញ្ញាណទាំង ៥ ពិភពនៃភាពអត្មានិយមនឹងបើកបន្តិចម្តងៗ ហើយរំដោះអ្នកចេញពីការព្រួយបារម្ភ និងអំពើអាក្រក់។
ក្លិនក្រអូបនឹងប្រែប្រួលទៅតាមអាកាសធាតុ ក៏ដូចជាកត្តាជាច្រើនទៀត។ វាប្រើសម្រាប់បន្សុទ្ធបរិយាកាស និងសម្អាតខ្លួនឯង ជាអ្វីដែលមិនអាចខ្វះបានក្នុងពិធីព្រះពុទ្ធសាសនាឡើយ។
កាលពីមុន វណ្ណៈអភិជនតែងតែលាយគ្រឿងក្រអូបដើម្បីបង្កើតជាក្លិនក្រអូបផ្ទាល់ខ្លួន។ ពួកគេប្រើក្លិនក្រអូបដែលផ្លាស់ប្តូរតាមរដូវដូចជាតំណាងអោយឋានៈ។ ពួកគេដាក់ស៊ុមនៅលើថូអុជក្លិន ហើយគ្របសម្លៀកបំពាក់ពីលើអោយក្រអូប។ ចំណែកស្រ្តីប្រើថង់ក្រអូបធ្វើអោយក្រអូបសក់ផងដែរ។
សព្វថ្ងៃនេះ នៅ Kyoto មានរបៀបស្រង់ក្លិនខុសៗគ្នា វាជួយបង្កើតទំនាក់ទំនងរវាងក្លិនក្រអូបជីវិតជាមួយនឹងបេះរបស់ប្រជាជន Kyoto ។ ប្រសិនបើអ្នកមានឱកាសធ្វើដំណើរទៅកាន់ Kyoto អ្នករាល់គ្នាគួរតែសាកល្បងស្វែងយល់អំពី “ពិធីស្រង់ក្លិន” នេះម្តង។
ប្រភព៖ NHK
JAPO