ត្រឡប់មកវិញហើយ “THE SMOKIST COFFEE” សម្រាប់​អ្នក​ជក់​បារី​នៅ​ជប៉ុន

ពេលមកដល់ជប៉ុន មនុស្សជាច្រើនប្រហែលជាភ្ញាក់ផ្អើលព្រោះពិបាករកកន្លែងជក់បារី។ គំនិត​បំផ្លើស​ទាំងនេះ​បាន​ធ្វើ​​ឱ្យ​​អ្នក​​ជក់​​បារី​​មាន​​អារម្មណ៍​ខ្មាស​គេ និង​ឯកា។ នៅជប៉ុនចំនួនអ្នកជក់បារីកំពុងតែថយចុះពីមួយឆ្នាំទៅមួយ​ឆ្នាំ ដែល​បុរស​មាន​ចំនួន ២៧,១% និងស្រ្តី ៧,៦% ។

ដោយសារគ្រប់គ្នាចាប់ផ្តើមយកចិត្តទុកដាក់លើបញ្ហាបារីបង្កគ្រោះថ្នាក់ដល់សុខភាព និងប៉ះពាល់ដល់មនុស្សនៅ​ជុំវិញ ដូច្នេះ​ហើយកន្លែងសម្រាប់អ្នកជក់បារីត្រូវបានកាត់បន្ថយ។ ថ្វីត្បិតតែអ្នកជក់បារីត្រូវបង់ពន្ធខ្ពស់ យ៉ាង​ណា​ពួក​​គេ​​បែរ​​ជា​មិន​នឹក​ស្មាន​ថា ខ្លួនដូចជាមិនមានដំណោះស្រាយនោះទេ។

ទោះជាយ៉ាងណា ដំណឹងល្អសម្រាប់អ្នកដែលជក់បារីគឺថាហាង THE SMOKIST COFFEE (ដែលជាហាងកាហ្វេសម្រាប់​អ្នក​ជក់​បារី) បានបង្ហាញខ្លួន។ ដើម្បីបន្តសកម្មភាពអាជីវកម្មអំឡុងពេលវិបត្តិជំងឺរាតត្បាតកូវីដ ១៩ ម្ចាស់​ហាង​បាន​ផ្លាស់​ប្តូរ​កៅ​អី​ទាំង​អស់​ទៅជាកន្លែងជក់បារី។

ថ្វីត្បិតតែពីមុនមានហាងមួយចំនួនអនុញ្ញាតឱ្យជក់បារីអេឡិកត្រូនិក ប៉ុន្តែស្ទើរតែមិនមានហាងអនុញ្ញាតឱ្យជក់បារីធម្មតានោះទេ។ នៅជប៉ុន​ធ្លាប់មាន​កន្លែង​ជក់​បារី​នៅ​ទីប្រជុំជន និង​តាម​អគារ​នានា ប៉ុន្តែដោយសារជំងឺរាត​ត្បាត កន្លែង​ទាំងនេះចាប់ផ្តើមបាត់បបន្តិចម្តងៗ។

ដូច្នេះវត្តមានរបស់ហាងកាហ្វេទាំងនេះដូចជាបានសង្គ្រោះអ្នកញៀនបារី នៅខែវិច្ឆិកា ឆ្នាំ ២០២០ ហាងកាហ្វេសម្រាប់អ្នកជក់បារីចំនួន ៣ នៅ Tokyo បានបើកសម្ភោធ ចំណែកឥឡូវនេះមាន ៥ ហាង។ ហាងកាហ្វេទាំងនេះកំពុងរងការខាតបង់ប្រមាណពី ១ ទៅ ២ លានយ៉េនក្នុងមួយខែដោយសារជំងឺរាតត្បាត ស្រាប់តែទទួលបានចំណូលវិញ។

ថ្វីត្បិតតែនិយាយថា ខ្លាចអ្នកជក់បារីបង្កការរំខានដល់មនុស្សជុំវិញ ប៉ុន្តែប្រសិនបើហាងទាំងអស់ហាមមិនអោយ​ជក់​បារី ដូច្នេះ​ពួក​គេ​គ្មាន​កន្លែង​ទៅ​ទៀត​ឡើយ។

អាជ្ញាធរមូលដ្ឋានកំពុងមានបំណងកាត់បន្ថយកន្លែងជក់បារី ដើម្បីជៀសវាងការប្រមូលផ្តុំ។ ទោះជាយ៉ាងណា សំណួរ​សួរ​ថា តើ​អ្នក​ជក់​បារី​គួរ​ទៅ​ណា? មិនទាន់មានចម្លើយនៅឡើយទេ។

ថ្មីៗនេះ សូម្បីតែអគារអាផាតមិនក៏ហាមមិនឱ្យជក់បារីនៅកន្លែងទទួលភ្ញៀវ ឬយ៉រជាដើម។ ក្នុងកិច្ចសន្យាជួលក៏តែង​តែ​មាន​ចំណុច​ហាម​ជក់​បារី​ក្នុង​បន្ទប់ ដូច្នេះ​ពេល​ត្រឡប់​មកដល់ផ្ទះក៏មិនអាចជក់បារីបានដែរ។ ចំណុចនេះច្បាប់​អនុញ្ញាត ទាំងដែល​អ្នក​ជក់បារីត្រូវបង់ពន្ធកាន់តែច្រើនឡើង។

សព្វថ្ងៃជប៉ុនហាមឃាត់ចំណុចជាច្រើន មិនត្រឹម​តែបញ្ហាជក់បារីប៉ុណ្ណោះទេ សូម្បីតែកន្លែងលេងសម្រាប់កុមារក៏មាន​ការ​រឹត​បន្តឹង​ហាមមិនអោយលេងបាល់ទាត់ជាដើម។ ដូច្នេះហើយ ហាង THE SMOKIST COFFEE ប្រហែលជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកដែលកំពុងស្វែងរកកន្លែងជក់បារីនៅក្នុងប្រទេសជប៉ុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: