មិនជឿមិនបាន “ឈុតអាហារលើជើងហោះហើរ JAL” បែរជាមានតែប៉ុណ្ណឹង
ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេទាំងពីរនៅក្នុងប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះគឺ JAL និង ANA ។ ក្រុមហ៊ុនទាំងពីរទទួលបានការវាយតម្លៃខ្ពស់ចំពោះសេវាកម្ម ក៏ដូចជាអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ។ អាហារនៅលើយន្តហោះធានាបាននូវគុណភាព ចំណែកពេលវេលាកម្រខុសនឹងកាលវិភាគហោះហើរណាស់។
ទោះជាយ៉ាងណា ថ្មីៗនេះ អតិថិជនម្នាក់បានខឹងសម្បារយ៉ាងខ្លាំង ដោយសារតែ JAL បានបម្រើអាហារដែលគាត់ចាត់ទុកជាអាហារមិនសមនឹងក្រុមហ៊ុនអាកាសចរណ៍ឈានមុខ។ ជើងហោះហើរនេះចេញដំណើរពីឥណ្ឌូនេស៊ីទៅណារីតា ហើយអ្នកដំណើរបានកក់កៅអីថ្នាក់អាជីវកម្ម។
អាហារសម្រន់លើជើងហោះហើររួមមាន៖
- ត្រីធូណាចៀនជាមួយសាឡាដ ត្រប់ម៉ារ៉ុក
- ឈីសចំនួន ២ ប្រភេទ និង salsa ក្រូច
- នំប័ុងវែង
ស្តាប់ទៅហាក់ដូចជាឆ្ងាញ់ណាស់ ប៉ុន្តែអតិថិជនរូបនេះជាអ្នកហូបបួស ដូច្នេះគាត់មិនអាចទទួលទានបានទេ។ ចំពោះជើងហោះហើរដែលមានជនបរទេស ម៉ឺនុយអាហារក៏គិតដល់អ្នកដែលហូបបួសផងដែរ។
ប៉ុន្តែអ្វីដែលមិននឹកស្មាន ម្ហូបបួសដែលត្រូវបានលើកចេញមើលទៅដូចរូបភាពខាងក្រោម។ តើនេះជាការលេងសើចមែនទេ?
ដោយសារតែជប៉ុនជាប្រទេសដែលមានការយល់ដឹងមិនច្រើនចំពោះអ្នកហូបបួស។ សូម្បីតែនៅភោជនីយដ្ឋានក្នុងទីក្រុង ហាក់ដូចជាមិនមានហាងលក់ម្ហូបបួសទេ លើកលែងតែតំបន់រាជធានី។
ដោយសារពីមុនមកអតិថិជនរបស់ JAL ភាគច្រើនជាជនជាតិជប៉ុន ដូច្នេះទោះបីជាជួបស្ថានភាពបែបនេះក៏ពួកគេត្រូវតែដោះស្រាយដោយវិធីណាមួយ។ យ៉ាងណានាពេលខាងមុខ ចំនួនភៀវទេសចរណ៍បរទេសកាន់តែច្រើន និងចំនួនជនជាតិជប៉ុនហូបបួសក៏កើនឡើងផងដែរ។ ឆ្លងកាត់រឿងនេះ មិនត្រឹមតែក្រុមហ៊ុនអាកាសចរណ៍ សូម្បីតែប្រជាជនជប៉ុនក៏គួរតែផ្លាស់ប្តូរការគិតរបស់ពួកគេចំពោះភ្ញៀវដែលហូបបួសដូចខាងលើដែរ។
Kengo Abe