អ្នកជំនាញជប៉ុនបានអោយដឹងរញ្ជួយដីខ្លាំងអាចបណ្តាលអោយមនុស្សប្រមាណ ៧៦.០០០ នាក់ស្លាប់

អ្នកជំនាញជនជាតិជប៉ុនបានប៉ាន់ប្រមាណចំនួនមនុស្ស ៧៦.០០០ នាក់ស្លាប់ដោយសាររញ្ជួយ​ដី​ខ្លាំង​នៅ Nankai តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ប៉ាស៊ីហ្វិក​​នៃ​​ប្រទេស​ជប៉ុន។

លទ្ធភាពរញ្ជួយដីកម្រិត (M) ពី ៨ ទៅ ៩ រ៉ិចទ័រនៅ Nankai អំឡុងពេល ៣០ ឆ្នាំខាងមុខគឺ ៧០% ទៅ ៨០%។ បើតាម​ការ​ប៉ាន់​ប្រមាណ​មនុស្ស​ចំនួន ៩,៥ លាននាក់នៅជប៉ុនត្រូវជម្លៀសចេញ បន្ទាប់ពីរញ្ជួយដីខ្លាំងកើតឡើង។

យោងតាមការសន្មត់ដែលអាក្រក់បំផុត ចំនួនមនុស្សស្លាប់ដោយសាររញ្ជួយដីប្រហែល ៣២៣.០០០ នាក់ រីឯចំនួនអ្នករងរបួសមានប្រមាណ ៦២៣.០០០ នាក់។

ឆ្លើយតបបទសម្ភាសរបស់ NHK សាស្រ្តាចារ្យ Okumura Yoshihiro នៃសាកលវិទ្យាល័យ Kansai បានអោយដឹងថា បញ្ហា​ជម្លៀស​ចេញ និង​ស្ថាន​ភាព​សុខ​ភាព​អាក្រក់​អាចបណ្តាលឱ្យចំនួនប្រជាជនស្លាប់ដោយសាររញ្ជួយដីកើនឡើង។

សាស្រ្តាចារ្យ Okumura ជាអ្នកជំនាញស្រាវជ្រាវគ្រោះមហន្តរាយធម្មជាតិ បានពិនិត្យមើលចំណុចដែលពាក់ព័ន្ធរវាងចំនួន​ប្រជាជន​ដែល​ត្រូវ​ជម្លៀស​ចេញក្នុងគ្រោះមហន្តរាយមុនៗ និងចំនួនអ្នកស្លាប់ដែលបណ្តាលមកពីផលប៉ះពាល់។

សាស្ត្រាចារ្យបានបន្តថា ស្ថានភាពដាច់ភ្លើងអូសបន្លាយអាចបណ្តាលអោយករណីស្លាប់កើនឡើង។ លោកក៏បានលើក​​យកមូលហេតុ​សេវាកម្មខាងវេជ្ជសាស្រ្ត​ផងដែរ។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: