ល្អណាស់ជប៉ុនត្រៀមនឹងដាក់​ឱ្យ​ប្រើ​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ផ្ដាសាយប្រភេទបាញ់តាមច្រមុះ

ជប៉ុនជិតនឹងដាក់​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ផ្ដាសាយតាមច្រមុះដែលផលិតដោយ Daiichi Sankyo ។ ប្រភេទវ៉ាក់សាំងនេះប្រើសម្រាប់មនុស្សមានអាយុពី ២ ទៅ ១៨ ឆ្នាំ និង​គ្រាន់​តែ​បាញ់​ចូល​ច្រមុះ​ផ្ទាល់​ដោយ​មិន​ចាំ​បាច់ចាក់ឡើយ។

នាយកមន្ទីរពេទ្យ Ikuma លោក Koyama Hiroshi បាននិយាយថា “ចំពោះប្រភេទវ៉ាក់សាំងចាក់នឹងកាត់បន្ថយប្រសិទ្ធភាពក្រោយរយៈពេល ៤ ទៅ ៥ ខែ។ ចំណែកប្រភេទវ៉ាក់សាំងថ្មីនេះមានប្រសិទ្ធភាពប្រហែល ១ ឆ្នាំ ហើយជាពិសេស​មិន​បង្ក​ការ​ឈឺ​ចាប់​នោះទេ” ។

ព្រោះតែច្រមុះជាផ្លូវដែលវីរុសចូលក្នុងរាងកាយ ដូច្នេះវ៉ាក់សាំងត្រូវបានបាញ់ចូលតាមច្រមុះ និងជួយបង្កើតភាពស៊ាំ។ ហេតុ​នេះ អត្ថប្រយោជន៍របស់វ៉ាក់សាំងប្រភេទនេះជួយការពារមិនឱ្យវីរុសចូលក្នុងខ្លួនបានយ៉ាងងាយ។ ប្រសិទ្ធ​ភាព​របស់​វ៉ាក់​សាំង​ប្រហែល​ពី ៣០% ទៅ ៧០% យ៉ាងណាមានចំណុចគួរ​ឱ្យ​កត់​សម្គាល់​មួយ​ចំនួន​ពេល​ប្រើ។

លោកនាយក Koyama Hiroshi បានឱ្យ​ដឹងថា “ថ្វីត្បិតតែមិនចាំបាច់ចាក់ថ្នាំ ប៉ុន្តែយ៉ាងណាកុមារមួយចំនួនមិនចូលចិត្តថ្នាំបាញ់តាមច្រមុះនោះទេ។ បន្ទាប់ពីបាញ់វ៉ាក់សាំងចូលច្រមុះ បើមិនចូលចិត្តពួកគេនឹងញើសចេញទាំងអស់” ។

ដោយសារវ៉ាក់សាំងប្រភេទនេះផលិតពីវីរុសដែលកាត់បន្ថយកម្រិតគ្រោះថ្នាក់ ដូច្នេះអ្នកដែលមានជំងឺហឺត ឬចុះខ្សោយប្រព័ន្ធភាពស៊ាំគួរតែប្រុងប្រយ័ត្នពេលប្រើ។ ប្រភេទវ៉ាក់សាំងនេះគ្រោងនឹងដាក់ឱ្យ​ប្រើនៅពាក់កណ្តាលខែមីនា ប្រសិន​បើ​ត្រូវ​បាន​អនុម័ត​នឹង​ក្លាយ​ជា​វ៉ាក់​សាំង​បាញ់​តាម​ច្រមុះ​ដំបូង​គេ​នៅ​ជប៉ុន។

ប្រភព៖ TBS News Dig

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: