យោងតាមការស្ទង់មតិចំនួនសិស្សជប៉ុន​​ធ្វើ​​អត្តឃាត​​មាន​​ ៥១២ ករណី​ក្នុង​​ឆ្នាំ ​២០២២

យោងតាមទិន្នន័យរបស់ក្រសួងអប់រំជប៉ុនក្នុងឆ្នាំ ២០២២ ករណីធ្វើអត្តឃាតក្នុងប្រទេសនេះមានចំនួន ៥១២ ករណី ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៨០ ។

រូបភាព៖ Unsplash

បើតាម Japan Times នៅឆ្នាំ ២០២២ ករណីសិស្សធ្វើអត្តឃាតកើន ៣៩ ករណីបើធៀបទៅនឹងឆ្នាំមុន។

ក្នុង​ចំណោមចំនួនសរុប​ ៥១២ ករណី មាន ១៧ នាក់ជាសិស្ស​បឋមសិក្សា ១៤៣ នាក់ជាសិស្ស​មធ្យមសិក្សា និង ៣៥២ នាក់​ជា​សិស្ស​​វិទ្យា​ល័យ។ ចំពោះ​កម្រិត​​វិទ្យា​ល័យ​សិស្ស​ប្រុសមានទំនោរធ្វើអត្តឃាតច្រើនជាង កើនឡើងពី ៣៨ ទៅ ២០៧ ករណី។ ភាគ​ច្រើន​ករណី​ទាំង​នេះកើតឡើងក្នុងខែមិថុនា (៦០ ករណី) ខែកញ្ញា (៥៧ ករណី) និងខែមីនា (៤៨ ករណី) ។

ទិន្នន័យខាងលើត្រូវបានសំយោគដោយទីភ្នាក់ងារនគរបាលជាតិ និងក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន។ ក្នុងនោះ ទិន្នន័យរបស់ក្រសួងសុខាភិបាលបង្ហាញថា ករណីធ្វើអត្តឃាតមានអាយុចាប់ពី ១៩ ឆ្នាំចុះក្រោម ភាគច្រើនទាក់ទងនឹងការព្រួយបារម្ភលទ្ធផល​សិក្សា​មិន​ល្អ​ កំណត់គោលដៅការងារមិនច្បាស់លាស់ និងសម្ពាធដោយសារការប្រឡងចូលសាកលវិទ្យាល័យ។

ក្នុងខែមីនាជាអំឡុងពេលដែលសិស្សានុសិស្សព្រួយបារម្ភអំពីពិន្ទុ និងគោលដៅការងារច្រើនបំផុត។ ដូច្នេះក្រសួង​អប់រំ​ជប៉ុន​បាន​ផ្ញើ​សេចក្តី​ជូន​​ដំណឹង ដោយ​​អំពាវ​នាវ​​ដល់​​ក្រុមប្រឹក្សា​អប់រំ​នៅ​ទូទាំង​ប្រទេសផ្តល់សេវាកម្មណែនាំអាជីព​​ល្អ​​បំផុត​​សម្រាប់​សិស្ស និង​កំណត់អត្តសញ្ញាណសិស្សដែលមាន​សញ្ញា​​តាន​តឹង។

ក្រៅពីនេះ ក្រសួង​អប់រំ​ក៏​បាន​ស្នើឱ្យសាលាវិទ្យាល័យរដ្ឋចូលរួមការស្ទង់មតិ ស្វែងយល់អំពីមធ្យោបាយដែលសាលាកំពុង​អនុវត្ត​ដើម្បី​ការ​ពារ​ករណី​សិស្សធ្វើអត្តឃាត និងចាត់​ចែង​ពេល​ហេតុ​ការណ៍កើតឡើង។

ប្រភព៖ Japan Times

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: