ប៉ូលិសបានសម្រេចចាប់ខ្លួននាយកអង្គការ NPO ពី​បទ​ជួញ​ដូរ​សរីរាង្គ​មនុស្ស

នាយកដ្ឋានប៉ូលិសបានសម្រេចចាប់ខ្លួននាយកអង្គការ NPO (អង្គការមិនរកប្រាក់ចំណេញ) លោក Kikuchi Hitatsu អាយុ ៦២ ឆ្នាំ។ លោកត្រូវគេសង្ស័យថាបាន​រៀបចំ​ការ​ប្តូរ​ថ្លើម និង​ក្រលៀន​ខុស​ច្បាប់សម្រាប់​អ្នក​ជំងឺ ២ នាក់​​ដែល​​មាន​​អាយុ​ប្រហែល ៤០ ទៅ ៥០ នៅ​​មន្ទីរ​ពេទ្យ​នៅ Belarus ។

យោងតាមនាយកដ្ឋានប៉ូលិស បុរសប្តូរក្រលៀនបានចំណាយប្រហែល ១៨,៥ លានយ៉េនដល់អង្គការ NPO ដូចជាថ្លៃប្តូរក្រលៀន។ ប៉ុន្តែជាក់ស្តែង ការ​វះ​កាត់​ដូច​នេះ​ធ្វើ​ឡើងក្នុងតម្លៃត្រឹមតែ ៨ លានយ៉េនក្នុងស្រុកប៉ុណ្ណោះ។

ជនរងគ្រោះដែលប្តូរក្រលៀនបានសារភាពថា លោក Kikuchi ធ្លាប់​ប្រាប់​គាត់​៖ “ទោះបីជាត្រូវគាស់អោយរហែកមាត់ ខ្ញុំ​មិន​ចង់​អោយអ្នកនិយាយថាខ្លួនយកប្រាក់ទិញសរីរាង្គ​ពី​មនុស្ស​នៅរស់នោះទេ។ ប្រសិនបើអ្នកនិយាយដូច្នេះ អ្នក​ផ្ទាល់​នឹង​ត្រូវអ្នករាល់គ្នាវាយប្រហារ ហើយជួបបញ្ហា។ ដូច្នេះ ចូរ​កំណត់​សម្តី​សារ​ភាពទទួលសរីរាង្គពីមនុស្សដែល​បាន​ស្លាប់” ។

ប៉ូលិសបានអោយដឹងថា លោក Kikuchi ទទួលបានប្រាក់ចំណេញយ៉ាងច្រើនតាមរយៈការប្តូរសរីរាង្គខុសច្បាប់។ ហេតុ​ការណ៍​​នេះ​​កំពុង​​ស្ថិត​ក្រោម​​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​នៅឡើយ​។

ប្រភព​៖ TBS news

JAPO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: