Komuro Kei ស្វាមីរបស់អតីតព្រះនាង Mako បានក្លាយជាមេធាវីនៅញូវយ៉កជាផ្លូវការ
យោងទៅតាមប្រព័ន្ធតុលាការបង្រួបបង្រួមនៃរដ្ឋញូវយ៉ក ពាក្យស្នើសុំធ្វើជាមេធាវីរបស់លោក Komuro Kei ដែលជាស្វាមីរបស់អតីតព្រះនាង Mako ត្រូវបានអនុម័តកាលពីថ្ងៃចន្ទ។
លោក Komuro Kei បានខិតខំប្រឹងប្រែងប្រឡងជាប់នៅលើកទី ៣ កាលពីខែកក្កដាឆ្នាំមុន។ មុខតំណែងរបស់លោក Kei ក្នុងក្រុមហ៊ុនច្បាប់ដែលគាត់កំពុងធ្វើការត្រូវបានផ្លាស់ប្តូរពី “លេខាធិការច្បាប់” ទៅជា “សហការីផ្នែកច្បាប់” ។
លោក Komuro Kei អាយុ ៣១ ឆ្នាំ បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យច្បាប់ Fordham, New York ដោយទទួលបានសញ្ញាបត្របណ្ឌិតច្បាប់កាលពីខែឧសភា ឆ្នាំ ២០២១ ។ គាត់បានរៀបការជាមួយក្មួយស្រីរបស់អធិរាជ Naruhito កាលពីខែតុលា ឆ្នាំ ២០២១ ។ ទោះជាយ៉ាងណា អាពាហ៍ពិពាហ៍នេះមិនត្រូវបានសាធារណជនគាំទ្រនោះទេ ដោយសារជម្លោះហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងម្តាយរបស់លោក Kei និងអតីតស្វាមី។
បើតាមច្បាប់រាជវង្សក្នុងឆ្នាំ ១៩៤៧ របស់ជប៉ុន ស្រ្តីក្នុងគ្រួសាររាជវង្សមិនអាចឡើងគ្រងរាជ្យបានឡើយ និងត្រូវចាកចេញពីគ្រួសារបើចង់រៀបការជាមួយប្រជាជនសាមញ្ញ។
ប្រភព៖ Kyodo News
JAPO