ក្រុមហ៊ុន Toyota គ្រោងនឹងផលិតរថយន្ត​អគ្គិសនី​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០២៥

ក្រុមហ៊ុន Toyota ជប៉ុន ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៥ ដើម្បី​ឆ្លើយ​តប​ទៅ​នឹងការអភិវឌ្ឍទីផ្សាររថយន្តអគ្គិសនីលើ​ពិភព​លោក។

ដូច្នេះហើយ Toyota នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីជាផ្លូវការនៅរោងចក្រមួយក្នុងរដ្ឋ Kentucky សហរដ្ឋ​អាមេរិក។ បច្ចុប្បន្ន​ក្រុម​ហ៊ុន​កំពុង​វិនិយោគ ៤៦០ លានដុល្លារដើម្បីដំឡើងរោងចក្រនៅទីនោះ។

ក្រុមហ៊ុន Toyota ក៏មានគម្រោងផលិតថ្មដោយខ្លួនឯងផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពនៃដំណើរការផលិត។ ជា​មួយ​នឹង​គោលដៅនេះ ក្រុមហ៊ុន​កំពុង​សាង​សង់​រោង​ចក្រ​នៅ​ខាងជើង Carolina ហើយគ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ ២០២៥ ។

អ្នកដែលត្រៀមនឹងឡើងកាន់តំណែង​ជា​អគ្គនាយក​ក្រុមហ៊ុន​គឺ​លោក Sato Koji បានដាក់ចេញគម្រោងដើម្បីពន្លឿន​ការ​អភិវឌ្ឍ​យាន​យន្ត​អគ្គិសនី​​ក្រោម​គោល​នយោ​បាយ​គ្រប់​គ្រងថ្មី។

លោកក៏បានបង្ហាញពីបំណងបន្តយុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ប្រភេទយានយន្តខុសៗគ្នា ដូចជារថយន្តប្រើសាំង អគ្គិសនី និង​ដំណើរ​ការ​ដោយ​ប្រេង​ឥន្ធនៈ​អាស្រ័យ​លើ​លក្ខខណ្ឌតំបន់នីមួយៗ។

បច្ចុប្បន្នសាធារណជនកំពុងតែចាប់អារម្មណ៍មិនដឹងថា ក្រុមហ៊ុន Toyota អាចទទួលបានជោគជ័យលើទីផ្សាររថយន្ត​អគ្គិសនី​ដ៏​មមាញឹក​នា​ពេល​នេះដែរទេ។ ដូចទៅនឹងអ្វីដែលពួកគេធ្លាប់សម្រេចបានកាលមុន។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: