សង្វេគចិត្តនឹងករណីក្មេងស្រីថ្លង់​ត្រូវ​រថយន្ត​សំណង់​បុក​ស្លាប់ តើ​​តុលា​​ការ​​កំពុង​​តែ​មាន​ការ​រើស​អើង​ឬ​យ៉ាង​ណា?

ម្សិលមិញ នៅថ្ងៃ​ទី ២៧ ខែ​កុម្ភៈ តុលាការ Osaka បាន​កាត់​ទោស​អ្នក​បើក​រថយន្ត​សំណង់ដែលបុកក្មេង​ស្រី​ថ្លង់​ម្នាក់ស្លាប់។ បុគ្គល​រូប​នេះ​​ត្រូវ​​សង​​សំណង​​ជា​​ទឹក​​ប្រាក់​​ប្រហែល ៣៧ លានយ៉េន​ដល់​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​ដែល​បានស្លាប់។

កាលពីខែកុម្ភៈ ឆ្នាំ ២០១៨ រថយន្តសំណង់ធុនធ្ងន់មួយគ្រឿងបើកបុកមនុស្សចំនួន ៥ នាក់ (រួមមានសិស្សគថ្លង់ និង​គ្រូ​បង្រៀន) តាម​ផ្លូវ​ចេញ​ពី​រៀន។

ក្មេងស្រីដែលបានស្លាប់ឈ្មោះ Ide Yuka (អាយុ ១១ ឆ្នាំ) កំពុងទៅរៀននៅសាលាសម្រាប់មនុស្សថ្លង់។ ឪពុកម្តាយក្មេងស្រីបានដាក់ពាក្យបណ្តឹងប្តឹងអ្នកបើកបររថយន្ត និងទាមទារសំណងប្រហែល ៦១ លានយ៉េនក្នុងឆ្នាំ ២០២០ ។

ក្នុងសវនាការ ចុងចោទ និងឪពុកម្តាយជនរងគ្រោះបានជជែកវែកញែកចំណុចខុសគ្នាដែលគេហៅថា “ប្រាក់ដែល​បាត់​បង់​ដោយ​សារ​គ្រោះ​ថ្នាក់” ជាអ្វីដែលគ្រួសាររបស់ប្អូនគួរទទួលបាននាពេលអនាគត។

អ្នកបើកបរគិតថា Ide Yuka ជាមនុស្សថ្លង់ ដូច្នេះប្រាក់ខែជាមធ្យមរបស់មនុស្សថ្លង់អាចទទួលបានត្រឹម ៦០% ប៉ុណ្ណោះ បើធៀបនឹងកម្មករធម្មតា (ប្រមាណ ២,៩ លានយ៉េនក្នុងមួយឆ្នាំ) ។ ជាការឆ្លើយតបទៅនឹងទស្សនៈនេះ ឪពុកម្តាយ​របស់​ក្មេង​ស្រី​យល់​ថា គួរពិចារណាលើប្រាក់ខែជាមធ្យមរបស់កម្មករធម្មតាក្នុងកម្រិត ៥ លានយ៉េនក្នុងមួយឆ្នាំ។

រូបភាព៖ MBS 毎日放送

ក្នុងសវនាការមុន លោក Tsutomu ឪពុករបស់ Ide Yuka បាននិយាយថា “ពេលខ្លះខ្ញុំចង់ស្លាប់ដើម្បីបានទៅ​ជួប​កូន​ស្រី​ម្តង​ទៀត។ ខ្ញុំគិត​ថា ការ​ជំនុំ​ជម្រះ​នេះមានការរើសអើង​ចំពោះ​សិទ្ធិ​មនុស្ស” ។

មុនពេលតុលារការចេញសេចក្តីសម្រេចនៅថ្ងៃទី ១៥ ខែកុម្ភៈ ឪពុកម្តាយក្មេងស្រីរងគ្រោះបានផ្ញើប្រហែល ១ ម៉ឺនហត្ថលេខាទៅកាន់តុលាការ Osaka ។ ពួកគេបាននិយាយថា៖ “នេះជាទង្វើរើសអើង ដោយមានបំណងបង្កើត​អំណះ​អំណាង​ចំពោះ​ភាព​ខុសគ្នារវាងប្រាក់ចំណូលនាពេលអនាគតរបស់កុមារពិការ។ មិនអាចនិយាយថា ប្រាក់​ចំណូល​​របស់​​មនុស្ស​​គថ្លង់​ត្រឹម​កម្រិតមធ្យមបើធៀបនឹងកម្មករធម្មតាឡើយ” ។

ជាងនេះទៅទៀត មនុស្សជាច្រើនយល់ថា ក្មេងស្រី Ide Yuka ទទួលបានការឧបត្ថម្ភច្រើនពីឪពុកម្តាយ ដូច្នេះ​នៅ​តែ​មាន​​ឱកាស​​ទទួល​​បាន​​ការ​ងារ​​នា​ថ្ងៃ​​អនាគត។

បន្ទាប់ពីបានស្តាប់ការសម្រេចរបស់តុលាការ ឪពុកម្តាយរបស់ Ide Yuka បានរៀបចំសន្និសីទសារព័ត៌មាននៅ Osaka ហើយ​និយាយ​ថា “តុលាការបានទទួលស្គាល់ការរើសអើងតាមរយៈសេចក្តីសម្រេចនេះ។ ខ្ញុំ​ពិត​ជាអស់សង្ឃឹមណាស់​ដែល​​ការ​​ខិត​​ខំ​​របស់​​កូន​​ស្រី​​ខ្ញុំ​ទៅ​ជា​យ៉ាង​នេះ” ។

ប្រភព៖ TBS News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: