សាហាវណាស់ ស្រ្តីមេម៉ាយម្នាក់ត្រូវគូស្នេហ៍របស់នាងសម្លាប់រួចបំបែកសាកសព
សាកសពស្រ្តីមេម្តាយម្នាក់ត្រូវបានរកឃើញក្នុងផ្ទះគូស្នេហ៍របស់នាង ជាបុរសដែលមានគ្រួសារហើយ។
យោងតាម Straits Times ផ្នែករាងកាយរបស់ជនរងគ្រោះឈ្មោះ Ayumi Ito អាយុ ៣៣ ឆ្នាំ ត្រូវបានរកឃើញនៅលើយ៉ររបស់ជនសង្ស័យឈ្មោះ Yuki Tsuchiya អាយុ ៣១ ឆ្នាំ នៅទីក្រុង Numazu, Shizuoka (ភាគខាងត្បូងប្រទេសជប៉ុន) ក៏ដូចជាក្នុងឡានរបស់ជនសង្ស័យ។
ប៉ូលិសបានចាប់ខ្លួន Yuki Tsuchiya នៅថ្ងៃទី ២៣ ខែកុម្ភៈ ចំណែកករណីឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី ២១ ខែកុម្ភៈ។ ក្រោយមក ជនសង្ស័យ Tsuchiya បានសារភាពថា គាត់បានបំបែកសាកសពមិត្តស្រី Ito ក្នុងផ្ទះរបស់ខ្លួន។
Yuki Tsuchiya អាយុ ៣១ ឆ្នាំ (ខាងឆ្វេង) និង Ayumi Ito អាយុ ៣៣ ឆ្នាំ (ខាងស្តាំ) ។ រូបភាព៖ Facebook
ស្ថានីយ៍ទូរទស្សន៍ NHK កាលពីថ្ងៃទី ២៧ ខែកុម្ភៈបានអោយដឹង ជនសង្ស័យ Tsuchiya បានសារភាពថា ខ្លួនវាយក្បាលរបស់ Ito ដោយវត្ថុមួយក្នុងឡាន បន្ទាប់មកបានបន្តរឹតកជនរងគ្រោះដោយខ្សែ។
អ្នកជិតខាងបានស្តាប់ឮសំឡេងទង្គិចដែលគួរឱ្យសង្ស័យចេញពីផ្ទះរបស់ Tsuchiya នៅយប់ថ្ងៃទី ២០ ឬ ២១ ខែកុម្ភៈ។ ផ្ទះនេះជាកន្លែងដែល Tsuchiya រស់នៅជាមួយភរិយា កូនតូចពីរនាក់ និងឪពុកចំណាស់។
ផ្ទះរបស់ជនសង្ស័យដែលប៉ូលិសរកឃើញបំណែករាងកាយ។ រូបភាព៖ NHK
ជនរងគ្រោះ Ito ជាស្រ្តីមេម៉ាយដែលរស់នៅ Iwata ឆ្ងាយពីផ្ទះរបស់ Tsuchiya ប្រហែល ១៣០ គីឡូម៉ែត្រ ដែលស្មើនឹង ២ ម៉ោងបើកឡាន។ ឡានរបស់នាងត្រូវបានគេរកឃើញនៅក្នុងចំណតរថយន្តឆ្ងាយពីផ្ទះរបស់ជនសង្ស័យប្រហែល ២៨០ ម៉ែត្រ។
Ayumi Ito ស្គាល់ Tsuchiya ក្នុងឆ្នាំ ២០២២ ខណៈដែលពួកគេជាសមាជិកគណៈកម្មាធិការរួមចំណែកអភិវឌ្ឍខេត្ត Shizuoka ។ យោងតាមព័ត៌មានពី LinkedIn ជនសង្ស័យជាទីប្រឹក្សារបស់ក្រុមហ៊ុនធានារ៉ាប់រង Manulife តាំងពីឆ្នាំ ២០២០ ។
ប្រភព៖ Straits Times