អាវក្រោះសាមូរ៉ៃ និងដាវ katana ជប៉ុនការពារអ្នកពេលជប់លៀង

ភេសជ្ជៈរបស់អ្នកនឹងទទួលបានការការពារចាប់ពីពេលនេះតទៅ។

អ្នកប្រហែលជាធ្លាប់ឃើញគេប្រើដាវ katana តូចសម្រាប់ចាក់ពីលើប៊ឺហ្គឺ យ៉ាងណាឥឡូវនេះភេសជ្ជៈរបស់អ្នកក៏ដំឡើង​​កម្រិត​ផង​ដែរ។ ក្រុម​ហ៊ុន​​ជប៉ុន Potato និង Staff បាន​សហការ​ផលិតស្រោមដប Samurai Age ដែល​មាន​លក្ខណៈ​​ពិសេស​​ដោយ​​ផ្អែក​​លើអាវ​ក្រោះរបស់​សាមូរ៉ៃ។ បើតាម Staff គោលបំណងរបស់ពួកគេចង់ធ្វើឱ្យពិភពលោកភ្ញាក់​ផ្អើល​ចំពោះវប្បធម៌ជប៉ុន។

ទាំងអស់មាន ៣ ម៉ូដ ដែលតំណាងឱ្យស្តេចក្រាញ់សាមូរ៉ៃខុសៗគ្នា ជាអ្នកដែលមាន​មហិច្ឆតា​គ្រប់គ្រង​ប្រទេស​ក្នុង​សម័យ Sengoku ៖ ពណ៌​មាស​គឺ Tokugawa Ieyasu ពណ៌​ប្រាក់​គឺ Oda Nobunaga និងពណ៌ខ្មៅគឺ Toyotomi Hideyoshi ។

មួក និងគ្រឿងសម្គាល់ត្រូវបានយកគំរូបតាមសាមូរ៉ៃនីមួយៗ។

អាវក្រោះត្រូវបានផលិតនៅ Fukuoka និងដាវ katana ដែកថែមមាន ៣ ស្រទាប់ត្រូវ​បាន​ផលិត​នៅ​ទីក្រុង Seki ខេត្ត Gifu ដែល​ធ្លាប់​ជា​កន្លែង​សិប្បកម្ម​​ដាវ​របស់ជប៉ុនច្រើន​សតវត្សមកហើយ។

ថែមទាំងមានសំបកដាវតូចផងដែរ។

តោះក្រឡេកមកមើលចំណុចគួរអោយចាប់មួយចំនួនរបស់អាវក្រោះ និងដាវ។

ចាក់ភេសជ្ជៈចូលកែវ។

ចាក់មុខម្ហូបរបស់អ្នក មិនមែនម្ហូបក្លែមរបស់មិត្តរួមតុនោះទេ។

ដោតដាវលើកែវស្រា។

ស្រោមដបទាំងនេះសម្រាប់ដបចំណុះពី ៧០០ ទៅ ៩០០ មីលីលីត្រ (រង្វាស់ទម្ងន់ពី ២៣.៦ ទៅ ៣០.៤) ដែលល្មមនឹង​ដប​ស្រា sake វីស្គី និង wine ។

បើអ្នកចង់ដឹងថានេះជាភេសជ្ជៈអ្វី? អ្នកត្រូវយកឈ្នះគ្រឿងសឹកទាំងនេះជាមុនសិន។

មើលទៅអង់អាចក្លាហ៊ានណាស់!

បច្ចុប្បន្នស្រោមដបត្រូវបានដាក់លក់លើគេហទំព័រមូលនិធិសហគមន៍ Makuake ជាកន្លែងដែលអ្នកអាច​រក​ទិញ​ក្នុង​តម្លៃ​ទាប​បំផុត​គឺ ១៤,៤០០ យ៉េន (១០៧ ដុល្លារ) ។ គម្រោងនេះលើសគោលដៅ ៣០ ម៉ឺនយ៉េនដល់ទៅ ៤ ដង។ 

ប្រភព៖ PR Times, Makuake, Sora News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: