បុរសជនជាតិជប៉ុនម្នាក់បកស្រាយពីមូលហេតុទុកសាកសពម្តាយក្នុងផ្ទះ
ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ទុកសាកសពម្តាយក្នុងផ្ទះរយៈពេលមួយសប្តាហ៍ ចំណែកមូលហេតុនៃការស្លាប់កំពុងស្ថិតក្រោមការស៊ើបអង្កេត។
ផ្ទះដែលរកឃើញសាកសព។ រូបភាព៖ Sun TV
ប៉ូលិសនៅ Kato ខេត្ត Hyogo បានចាប់ខ្លួនបុរសអាយុ ៥៩ ឆ្នាំម្នាក់ ព្រោះតែរក្សាទុកសាកសពម្តាយអាយុ ៨៧ ឆ្នាំក្នុងផ្ទះ។ លោកក៏មិនបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានចំពោះការស្លាប់របស់ម្តាយផងដែរ។
បើតាមប៉ូលិស បុរសនោះឈ្មោះ Shinichi Higashijima គ្មានការងារធ្វើ។ លោក Higashijima បានសារភាពថា ម្តាយខ្លួនទទួលមរណភាពដោយមិនដឹងពីមូលហេតុកាលពីថ្ងៃទី ១៦ ខែកុម្ភៈ។ គាត់តក់ស្លុត និងពិបាកចិត្តយ៉ាងខ្លាំង ហើយមិនដឹងថាត្រូវរៀបចំពិធីបុណ្យសពម្តាយយ៉ាងណានោះទេ ដូច្នេះបានជាទុកសាកសពក្នុងបន្ទប់គេងរបស់ម្តាយ។
យោងតាមសារព័ត៌មាន Kyodo News លោក Higashijima រស់នៅជាមួយម្តាយរបស់គាត់។ សាកសពរបស់ស្រ្តីជាម្តាយត្រូវបានរកឃើញនៅថ្ងៃទី ២៣ ខែកុម្ភៈ នៅពេលដែលបងស្រីរបស់លោក Higashijima អាយុ ៦៣ ឆ្នាំ ពី Kobe មកលេងម្តាយ។
ប៉ូលីសបានអោយដឹងនឹងធ្វើកោសល្យវិច័យដើម្បីកំណត់ពីមូលហេតុនៃការស្លាប់របស់ម្តាយលោក Higashijima ។ ហេតុការណ៍នេះកំពុងត្រូវបានស៊ើបអង្កេតនៅឡើយ។
ប្រភព៖ Kyodo News