“Ninja’s Day” សកម្មភាពដែលធ្វើនៅថ្ងៃទី ២២ ខែកុម្ភៈ
នៅទីក្រុង Koka ខេត្ត Shiga ប្រទេសជប៉ុន ក្នុងថ្ងៃទី ២២ ខែកុម្ភៈ គេហៅថា “Ninja’s Day” បើតាមរបៀបលេងពាក្យរបស់ជនជាតិជប៉ុនគឺថា “Nin Nin Nin” ដែលទីនេះគេចាត់ទុកជាស្រុកកំណើតរបស់ Ninja Koga-ryu (Ninja មកពីតំបន់ Shiga ហៅថា Koga-ryu ប៉ុន្តែបើមកពីតំបន់ Mie ហៅថា Iga-ryu) ។
ក្នុងថ្ងៃនេះ បុគ្គលិកបន្ទប់ផែនការនៃក្រុមហ៊ុនទេសចរណ៍ក្នុងទីក្រុងចំនួន ១៤ នាក់បានស្លៀកសម្លៀកបំពាក់ Ninja ទៅធ្វើការ និងស្រែកថា “Nin Nin Nin” ។ ពួកគេពាក់របាំងមុខដែលមានរូបអាវុធសម្ងាត់របស់ Ninja និងធ្វើការពេញមួយថ្ងៃដោយស្លៀកសម្លៀកបំពាក់បែបនេះ។
អ្នកទទួលបន្ទុកផ្នែកសើច ហើយនិយាយថា៖ “ពេលខ្ញុំស្លៀកសម្លៀកបំពាក់ Ninja ខ្ញុំមានអារម្មណ៍ថាសមណាស់ ហើយការងាររបស់ខ្ញុំហាក់ដូចជាលឿនជាងមុន។ ខ្ញុំសង្ឃឹមថាអាចផ្សព្វផ្សាយទីក្រុង Koka ទៅកាន់ពិភពលោក ប្រៀបដូចជាកន្លែងពិសិដ្ឋសម្រាប់ Ninja” ។
ក្រៅពីនេះ មជ្ឈមណ្ឌលសាលារៀនទាំង ៤២ កន្លែងនៃទីក្រុង រួមទាំងសាលាមត្តេយ្យ សាលាបឋមសិក្សា និងមធ្យមសិក្សាក៏ផ្តល់ជូនអាហារថ្ងៃត្រង់តាមប្រធានបទ Ninja ផងដែរ។ ដូចជាអង្ករដំណើបខ្មៅ (ដែលគេចាត់ទុកជាមុខម្ហូបរបស់ Ninja) និងស៊ុប miso ជាមួយគ្រឿងផ្សំមានរូបរាងអាវុធសម្ងាត់។
ប្រភព៖ The Sankei News
JAPO