សមាជិកក្រុមប្រឹក្សាក្រុងត្រូវចាប់ខ្លួនព្រោះតែទង្វើស្មោកគ្រោកចំពោះកុមារីជាច្រើនករណី
អនុប្រធានក្រុមប្រឹក្សាក្រុង Osakasayama លោក Inoue Kentaro អាយុ ៥៤ ឆ្នាំ ត្រូវចាប់ខ្លួនព្រោះតែសង្ស័យថាបានប្រព្រឹត្តអំពើស្មោកគ្រោកចំពោះអនីតិជន។ ក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរបទពិសោធដែលមានរយៈពេល ១ យប់ ២ ថ្ងៃសម្រាប់សិស្សសាលាបឋម ដែលរៀបចំឡើងដោយលោក Inoue នៅ Osaka ក្នុងឆ្នាំ ២០២០ លោកបានប្រព្រឹត្តអំពើអសីលធម៌ដោយបានស្ទាបកុមារីបឋមសិក្សា ៤ នាក់នៅម៉ោងចូលគេង។
ប៉ូលីសក៏បានសង្ស័យដែរថា នៅដើមខែសីហា ឆ្នាំ ២០២១ លោក Inoue បានប្រព្រឹត្តទង្វើស្មោកគ្រោកមកលើក្មេងស្រីអាយុប្រហែល ១០ ឆ្នាំក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះ។
ទោះជាយ៉ាងណា លោកបានបដិសេធការចោទប្រកាន់ទាំងស្រុង ហើយបាននិយាយថា៖ “ខ្ញុំមិនបានធ្វើរឿងទាំងនេះឡើយ” ។ បន្ទាប់ពីលោក Inoue ត្រូវក្រុមប្រឹក្សាក្រុងចាប់ខ្លួន គ្រប់គ្នាសង្ស័យថាគាត់បានប្រព្រឹត្តអំពើស្មោកគ្រោកចំពោះកុមារជាច្រើន។ ឪពុកម្តាយកុមារជនរងគ្រោះទាំងនេះបាននិយាយថា៖ “ក្មេងៗពិតជាគួរអោយអាណិតណាស់! យើងធ្លាប់ទុកចិត្តលោក Inoue ប៉ុន្តែគាត់បែរជាធ្វើបែបនេះ” ។
ប្រភព៖ TBS News Dig
hinhin