យុវជនសិស្សវិទ្យាល័យ ២ រូបត្រូវមនុស្សមួយក្រុមព្រួតគ្នាវាយ និងប្លន់
នៅវេលាម៉ោង ២ៈ១៥ នាទីព្រឹក ថ្ងៃទី ១៩ ខែកុម្ភៈ ត្រង់ចំណតរថយន្តនៅ Sanpocho ក្នុងទីក្រុង Sakai សិស្សវិទ្យាល័យប្រុសម្នាក់ អាយុ ១៧ ឆ្នាំ ត្រូវមនុស្សមួយក្រុមវាយចំក្បាល និងជើងដោយវត្ថុស្រដៀងនឹងបំពង់ដែក។ សិស្សវិទ្យាល័យប្រុសរូបនេះត្រូវគេបិទភ្នែក ហើយចាប់ឡើងឡាន បន្ទាប់មកប្រហែល ៣០ នាទីត្រូវបានដោះលែង ប៉ុន្តែត្រូវគេវាយដំ និងប្លន់កាបូបប្រាក់។
រូបភាព 大阪府警察本部
ហើយនៅម៉ោង ៣ៈ៣០ នាទីព្រឹកថ្ងៃដដែល ចម្ងាយពីទីក្រុង Izumisano ប្រហែល ២៥ គីឡូម៉ែត្រភាគនិរតីក៏មានករណីស្រដៀងគ្នាកើតឡើងផងដែរ។ យុវជនអាយុ ១៩ ឆ្នាំម្នាក់ ធ្វើការក្រៅម៉ោងត្រូវមនុស្សមួយក្រុមវាយប្រហារតាមដងផ្លូវ Nagataki ។
យុវជនរូបនោះត្រូវគេរុញចូលរថយន្ត ហើយត្រូវគេវាយចំមុខ និងកន្លែងផ្សេងទៀតលើរាងកាយ។ ក្រោយមកប្រហែល ៣០ នាទី យុវជនក៏ត្រូវបានគេដោះលែងនៅតំបន់ក្បែរនោះ។ យុវជនរូបនេះរងរបួសធ្ងន់ (បាក់ឆ្អឹងភ្នែក) និងត្រូវគេប្លន់ទូរស័ព្ទដៃមួយគ្រឿង។
យោងតាមប៉ូលិស Osaka ដោយផ្អែកលើសម្តីរបស់ជនរងគ្រោះទាំងពីរនាក់ មានបុរសប្រហែល ៨ នាក់បានវាយប្រហារពួកគេ។ ប៉ូលិសសង្ស័យថាករណីទាំងពីរនេះអាចនឹងពាក់ព័ន្ធគ្នា និងកំពុងបើកការស៊ើបអង្កេតដើម្បីចាប់ចោរប្លន់ដែលមានគ្រោះថ្នាក់ទាំងនេះ។
ប្រភព៖ 朝日新聞
JAPO