ជប៉ុនបិទតំបន់ឆ្នេរសមុទ្រព្រោះតែ “វត្ថុមានរាងស្វែរអាថ៌កំបាំង”
យោងតាមគេហទំព័រ RT បានអោយដឹងថា ស្រ្តីម្នាក់នៅទីក្រុង Hamamatsu ខេត្ត Shizuoka បានប្រទះឃើញវត្ថុអាថ៌កំបាំងលើឆ្នេរសមុទ្រ ហើយក៏បានរាយការណ៍ទៅប៉ូលិស។ ហេតុការណ៍នេះបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបញ្ជាឱ្យបិទតំបន់ខាងលើ។ ពួកគេបារម្ភថាវត្ថុនេះប្រហែលជាប្រភេទគ្រាប់បែកបាញ់នាវា។
រូបភាព៖ RT
នេះបើតាមសារព័ត៌មានក្នុងស្រុក វត្ថុនោះមានអង្កត់ផ្ចិតប្រហែល ១,៥ ម៉ែត្រ ហើយប្រហែលជាធ្វើពីដែក ព្រោះផ្នែកខាងក្រៅច្រេះ។
【速報】海岸に直径1.5mの不審な“鉄球” 半径200mを規制 浜松市https://t.co/GUnajCOYDK
警察によりますと、不審物は直径1.5メートルほどの球体で、全体的にさびていることから鉄製とみられています。
また、一部に何かを引っ掛けるような突起部分があるということです。#テレ朝news— テレ朝news (@tv_asahi_news) February 21, 2023
ប៉ូលិសបានបិទតំបន់នេះក្នុងរយៈចម្ងាយ ២០០ ម៉ែត្រជុំវិញវត្ថុនោះ ហើយទូរស័ព្ទទៅកាន់កងកម្លាំងស្វ័យការពារជប៉ុន ដោយស្នើឱ្យយោធាបញ្ជូនអ្នកមកពិនិត្យគ្រឿងផ្ទុះ។
នៅលើពិភពលោក ប្រទេសនានាកំពុងបង្កើនការប្រុងប្រយ័ត្នចំពោះវត្ថុដែលមានរាងស្វែរអាថ៌កំបាំង ក្នុងបរិបទដែលអាមេរិក និងចិនចោទប្រកាន់គ្នាប្រើវត្ថុមានរាងស្វែរដើម្បីប្រមូលទិន្នន័យគ្នាទៅវិញទៅមក។
កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ក្រសួងការពារជាតិជប៉ុនបានប្រកាសសង្ស័យថា វត្ថុរាងស្វែរយកការណ៍របស់ចិនបំពានដែនអាកាសជប៉ុនយ៉ាងហោចណាស់បីដងតាំងពីឆ្នាំ ២០១៩ ។
ក្រសួងការពារជាតិជប៉ុនបានអោយដឹង វត្ថុហោះទាំង ៣ ត្រូវបានរកឃើញនៅ Kagoshima ភាគនិរតីប្រទេសជប៉ុនកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ និង Miyagi, Aomori ភាគឦសានក្នុងខែមិថុនា ឆ្នាំ ២០២០ និងខែកញ្ញា ឆ្នាំ ២០២១ ។
ប្រភព៖ Skydoor