ហេតុអ្វីបានជាជប៉ុនមិនស្ថិតក្រោមអាណានិគមប្រទេសលោកខាងលិច?

ក្នុងឆ្នាំ ១៨៥៣ មាននាវាចម្បាំងអាមេរិកដ៏ធំបានបង្ហាញខ្លួននៅកំពង់ផែតូក្យូប្រទេសជប៉ុន។ ក៏ដូចជាគម្រោងចំពោះ​ប្រទេស​អាសុី​ដទៃ​ទៀត អាមេរិក​បាន​រៀបចំ​ផែនការ​វាយប្រហារ​ជប៉ុនអោយក្លាយជាប្រទេសក្រោមអាណានិគម។ ទោះ​ជា​យ៉ាង​ណា អាមេរិកមិនអាចគ្រប់គ្រងជប៉ុនបាន តើពេលនោះមានអ្វីកើតឡើង?

រឿងរ៉ាវប្រវត្តិសាស្ត្រខាងក្រោមនេះបានបន្សល់នូវផែនការសម្ងាត់មួយ ដើម្បីទប់ស្កាត់ប្រទេសអភិវឌ្ឍត្រួតត្រាសេដ្ឋកិច្ច​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ យើងនឹងស្វែងយល់ទាំងអស់គ្នា ប្រហែលជាមានប្រយោជន៍សម្រាប់​ការ​សិក្សា ឬ​អនុវត្ត​ក្នុង​សម័យ​សព្វ​ថ្ងៃ។

អ្នកផ្សព្វផ្សាយដំណឹងល្អជនជាតិព័រទុយហ្គាល់

ជាដំបូងអ្នកផ្សាយដំណឹងល្អនៃគ្រិស្តសាសនា ពួកគេបានអួតកាំភ្លើងដែលមកពីប្រទេសព័រទុយហ្គាល់។ កាំភ្លើង​មាន​​សំឡេង​​ឮ​ខ្លាំង កម្លាំង​បំផ្លាញខ្លាំងជាង​អាវុធ​ពី​មុនៗ។ គ្រប់​គ្នា​ដែល​បាន​ឃើញ​កាំភ្លើងនេះលើកដំបូងមាន​​ការ​​ភ្ញាក់​​ផ្អើល និងសរសើរយ៉ាងខ្លាំង។ ការអួតបង្ហាញខាងបច្ចេកវិទ្យា និងកម្លាំងយោធាអាចចាត់ទុកជាជំហាន​ដំបូង​នៃ​របប​គ្រប់​គ្រង​អាណានិគម។

ការកែលម្អច្បាប់ចម្លងទៅជាការផលិតទ្រង់ទ្រាយធំ

នៅពេលនោះរដ្ឋាភិបាល​ជប៉ុនបាន​ចំណាយ​ប្រាក់យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ទិញ​កាំភ្លើង​ទាំងនោះ។ គោល​បំណង​​​សំខាន់​​​គឺ​​ដើម្បី​ដោះ​ចេញ និង “រៀនធ្វើតាម” ។ នៅសម័យនោះ ប្រសិទ្ធភាព និងបាញ់ចំគោលដៅមិនខ្ពស់ទេ ដូច្នេះមិនសូវទទួលបានការជឿទុកចិត្តឡើយ។ ទោះជាយ៉ាងណា ជប៉ុនបានកែលម្អ និងបង្កើតកាំភ្លើងដែលខ្លាំងជាងច្បាប់ដើមទៅទៀត ហើយបន្តផលិតទ្រង់ទ្រាយធំ។ ជប៉ុន​បាន​ក្លាយ​ជា​ប្រទេស​ដែល​អាច​ផលិត​កាំភ្លើង​បាន​ដោយខ្លួនឯងលើពិភពលោក។

គោលបំណងនៃសន្ធិសញ្ញាមិនស្មើភាព

ត្រលប់ទៅរករឿងរបស់ជប៉ុនក្នុងឆ្នាំ ១៨៥៣ ដូចដែលបានរៀបរាប់ខាងលើ នាវាចម្បាំងអាមេរិកបានគម្រាមវាយប្រហារដើម្បីដាក់សម្ពាធជប៉ុនឲ្យ​ចុះហត្ថលេខាលើសន្ធិសញ្ញាមិនស្មើភាពគ្នា។ រដ្ឋាភិបាល​ជប៉ុននៅពេលនោះដឹងថា ពិបាកយកឈ្នះណាស់បើពួកគេមិនព្រមចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នោះ។ នៅខែមីនា ឆ្នាំ ១៨៥៤ ជប៉ុនចាប់ផ្តើម​បើក​ទ្វារ​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ជាមួយពិភពខាងក្រៅ ព្រោះអ្វីដែលពួកគេត្រូវធ្វើនាពេលនោះគឺព្យាយាមអូសបន្លាយពេល ហើយវិភាគកម្លាំងយោធារបស់ប្រទេសលោកខាងលិច។

ធ្វើត្រាប់តាម និងកែលម្អនាវាចម្បាំងទាំងមូល

ចាប់ពីឆ្នាំ ១៨៦៨ ដល់ឆ្នាំ ១៩១២ ត្រឹមរយៈពេលយ៉ាងខ្លី ជប៉ុនបានផ្លាស់ប្តូរពីសម័យសាមូរ៉ៃទៅជាប្រទេសទំនើប។

អំឡុងពេលនោះ ជប៉ុន​បាន​ព្យាយាមថតចម្លងអាវុធ​ពី​ប្រទេស​លោកខាងលិច។ ពួកគេ​ទិញ​នាវាចម្បាំង​ក្នុង​តម្លៃ​ខ្ពស់ ហើយស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត។ ឆ្លងកាត់រយៈពេលជាងមួយទសវត្សរ៍ ជប៉ុនឈានមុខស្មើ​នឹង​ប្រទេស​​លោក​​ខាង​​លិច។ ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ជប៉ុនបានបង្កើតនាវាចម្បាំង Yamato ជានាវាចម្បាំង​​ដែល​ខ្លាំង​បំផុត​លើ​ពិភព​លោក​នា​ពេល​នោះ។

ស្តាប់ហើយអ្នកប្រាកដយល់​ពី​យុទ្ធសាស្ត្រ​របស់​ជប៉ុន​​មែន​ទេ? នោះគឺចំណាយពេលត្រៀមខ្លួន​សម្រាប់​ការ​វាយ​បក មិនចាំបាច់ប្រយុទ្ធ “ស្លាប់រស់” ដើម្បីច្បាំងនឹង​សត្រូវ​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្លួន។ បន្ទាប់មកទៀត​សិក្សា​ទៅ​លើ​កម្លាំងយោធា​របស់​សត្រូវយ៉ាងយកចិត្តទុកដាក់ ហើយបង្កើតកម្លាំងដែលខ្លាំងជាងនេះ។ ដោយ​សារ​ចំណុច​ទាំង​ពីរ​នេះ​ហើយ​ដែល​​បាន​​ជួយ​ជប៉ុន​មិន​ឲ្យ​ធ្លាក់​ក្នុង​នឹម​នៃ​ការ​ត្រួតត្រា​របស់ប្រទេសលោកខាង​លិច។

ចំណុចនេះអាចអនុវត្តក្នុងសង្គមសព្វថ្ងៃ ដូចជាពិបាកផ្តួល​ក្រុមហ៊ុន​យក្ស​ដូចជា Apple, Google, Facebook ណាស់។ ដូច្នេះ​ក្រុម​ហ៊ុន​ប្រកួត​ប្រជែង​មាន​តែ​ស្រាវ​ជ្រាវ និងបង្កើតអ្វីដែលអស្ចារ្យជាងពួកគេ។ មិន​ត្រឹម​តែ​វិស័យ​បច្ចេក​វិទ្យា​​ព័ត៌មាន​​ប៉ុណ្ណោះ​​ទេ ចំណុច​នេះ​អាចអនុវត្តបានគ្រប់​វិជ្ជាជីវៈ​ផង​ដែរ។

ពិតជាគួរអោយស្តាយដែល​ទីផ្សារ​ជប៉ុនសព្វថ្ងៃមិន​អាច​ប្រើ​យុទ្ធសាស្ត្រ​នេះ​បាន​ល្អ​ទៀត​ឡើយ។ ទោះជាយ៉ាងណា អ្វីដែល​សំខាន់​បំផុត​នោះ​គឺ​ត្រូវ​បង្កើត​ផែន​ការ​ដើម្បី “យក​ឈ្នះ” ពេលឳកាសមកដល់ ហើយតែងតែជឿជាក់លើផែន​ការ​នោះ។

នៅពេលអនាគត ក្រុមហ៊ុនលំដាប់ពិភពលោកមានទំនោរមកបណ្តាក់ទុនលើទីផ្សារដូចជាកម្ពុជា ដូច្នេះហើយ JAPO សង្ឃឹម​ថា​អាច​ជួយ​អោយ​យុវជន​កម្ពុជា​ចាប់​យក​ទីផ្សារ​សេដ្ឋកិច្ច​ថ្មី​នេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: