លោក Leiji Matsumoto ដែល​ជា​អ្នក​និពន្ធ “Space Battleship Yamato” បាន​ទទួល​មរណ​ភាព​ក្នុង​អាយុ ៨៥ ឆ្នាំ

បើតាមគេហទំព័រ Reuters លោក Leiji Matsumoto ជាអ្នកនិពន្ធ Manga និង Anime ជប៉ុន ដែលអន្តរជាតិស្គាល់ក្នុងនាមជាអ្នកនិពន្ធរឿងក្នុងឆ្នាំ ១៩៧០ “Space Battleship Yamato” បានទទួលមរណភាពក្នុងអាយុ ៨៥ ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ដោយ​សារ​ជំងឺ​ខ្សោយ​បេះ​ដូង។

លោក Matsumoto ល្បីទូទាំងពិភពលោកក្នុងនាមជាអ្នកដឹកនាំរឿងដែលមានចំណងជើងថា “Star Blazers” នៅសហរដ្ឋ​អាមេរិក។

ស្នាដៃដែលល្បីផ្សេងទៀតរួមមានសៀវភៅរឿងគំនូរជីវចល “Galaxy Express 999” ​ក៏ត្រូវបានកែសម្រួលទៅជាស៊េរី Anime ល្បី​ផង​ដែរ។

លោក Matsumoto កើតនៅខេត្ត Fukuoka ឆ្នាំ ១៩៣៨ និងដាក់បង្ហាញស្នាដៃ Manga ដំបូងកាលអាយុ ១៥ ឆ្នាំ។ ទោះជាយ៉ាងណា រហូតដល់ពាក់កណ្តាលឆ្នាំ ១៩៧០ ទើបគាត់ទទួលបានសមិទ្ធិផលរបស់ខ្លួន។ ក្នុងឆ្នាំ ១៩៧៤ លោក Matsumoto ចាប់ផ្តើមគូរ Space Battleship Yamato ហើយនៅឆ្នាំ ១៩៧៧ លោកបានបន្ថែមស្នាដៃល្បីពីរផ្សេងទៀតគឺ Space Pirate Captain Harlock និង Galaxy Express 999 ។ 

លោកជាអ្នកដែលទទួលបានពានរង្វាន់ជាច្រើនពីរដ្ឋាភិបាលជប៉ុន ក៏ដូចជា Knight of the Order of Arts និង Letters ពី​រដ្ឋាភិបាល​បារាំង​ផង​ដែរ។

ប្រភព៖ Reuters

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: