តើអ្នកធ្លាប់ឃើញសត្វភេនឃ្វីន “ហោះលើមេឃ” ដែរទេ?
តើអ្នកទាំងអស់គ្នាចូលចិត្ត Aquarium ដែរទេ? សម្រាប់ខ្ញុំ ពិតជាគួរអោយចាប់អារម្មណ៍ណាស់ពេលទៅដល់ទីនោះ ហើយសម្លឹងមើលសត្វសមុទ្រហែលក្នុងទឹក។ គ្រាន់តែសម្លឹងមើលពួកវាហែលទឹកក៏ធ្វើឱ្យខ្ញុំមានក្តីសុខដែរ។
ថ្វីត្បិតតែសាងសង់ក្នុងផ្ទះ ប៉ុន្តែ Aquarium នៅជប៉ុនច្រើនតែមានទ្រង់ទ្រាយធំ។ Aquarium មានពន្លឺស្រពេចស្រពិល មើលទៅស្អាតខ្លាំងណាស់ ដូច្នេះគ្រប់គ្នាចូលចិត្តទៅទស្សនាពិភពបាតសមុទ្រ។
យ៉ាងណាមិញ Aquarium ដែលខ្ញុំចង់ណែនាំដល់អ្នកទាំងអស់គ្នាពិសេសណាស់ ព្រោះវាខុសពី Aquarium ក្នុងផ្ទះធម្មតា។ តោះមកមើលទាំងអស់គ្នា។
នោះគឺ Sunshine Aquarium នៅមជ្ឈមណ្ឌលផ្សារទំនើប Ikebukuro Sunshine City ទីក្រុងតូក្យូ។ អ្វីដែលប្លែកវានៅជាន់ខាងលើអាគារ ហើយចំណុចដែលទាក់ទាញបំផុតប្រហែលជាការតុបតែងនៅទីនេះ។
https://park.tachikawaonline.jp/aquarium/18_sushine.htm
ការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងផ្ទៃមេឃ និងសត្វសមុទ្រ។ អ្នកប្រហែលជាចាប់អារម្មណ៍ណាស់មែនទេ? នៅមានរឿងជាច្រើនផ្សេងទៀតដែលនឹងធ្វើអោយអ្នកភ្ញាក់ផ្អើល។
https://epark.jp/shopinfo/odk468189/
តើអ្នកទាំងអស់គ្នាមើលឃើញសត្វភេនឃ្វីនកំពុងហោះលើមេឃដែរទេ?
នេះជាចំណុចលេចធ្លោ គេប្រើផ្នែកខាងលើអគារបង្កើតជាកន្លែងសម្រាប់ភេនឃ្វីនមើលទៅដូចជាកំពុងហោះលើមេឃ។ សត្វភេនឃ្វីនដ៏គួរអោយស្រលាញ់ទាំងនេះមានប្រជាប្រិយភាពទាំងនៅជប៉ុន និងក្រៅប្រទេស យ៉ាងណាគ្រប់គ្នាដឹងថាវាជាសត្វស្លាបមួយប្រភេទដែលមិនអាចហើរបាន។ ដោយសារមូលហេតុនេះ Sunshine Aquarium ចង់ “ផ្លាស់ប្តូរ” ការយល់ឃើញនោះ ដោយបង្កើតវិធីដាក់បង្ហាញពិសេសនេះ។
អ្នកអាចសម្លឹងមើលសត្វភេនឃ្វីនដ៏គួរឱ្យស្រឡាញ់ហោះហើរក្នុងទិដ្ឋភាពស្រស់ស្អាតតាមរយៈតំណភ្ជាប់ខាងក្រោម។
https://m.youtube.com/shorts/yndDGm4JLb8?feature=share
ដោយសារតែ Aquarium នេះក៏មានកន្លែងដើរមើលខាងក្នុង ដូច្នេះអ្នកអាចទុកចិត្តពេលមកមើលទាំងមានមេឃភ្លៀង។
អ្នកទាំងអស់គ្នាកុំភ្លេចចុចចូលមើលតំណភ្ជាប់ខាងក្រោម។ ព្រោះវាអាចជាកន្លែងដែលអ្នកអាចទៅលេងជាមួយមនុស្សជាទីស្រលាញ់។
ក្រៅពីកន្លែងដែលត្រូវបានណែនាំក្នុងវីដេអូ នៅទីនេះមានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតដែលអ្នកអាចដើរមើលជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ ខ្ញុំធានាថាអ្នកនឹងទទួលបានមកវិញច្រើនជាងការចំណាយទិញសំបុត្រចូលទស្សនា។
ពេលមកដល់ Tokyo អ្នកទាំងអស់គ្នាប្រាកដជាទៅទស្សនាប្រាសាទ វត្តអារាម និងហាងលក់ទំនិញ ប៉ុន្តែកុំភ្លេចទៅកាន់ Sunshine Aquarium ផងណា! កន្លែងនេះអាចជួយបន្ធូរអារម្មណ៍ក៏ដូចជាបំបាត់ភាពនឿយហត់ទាំងអស់ ព្រោះតែមានភេនឃ្វីនដ៏គួរឱ្យស្រឡាញ់។
សំបុត្រចូល Aquarium មានលក់នៅលើគេហទំព័រ ដូច្នេះនឹងកាន់តែងាយស្រួលបើសិនអ្នកទិញសំបុត្រអនឡាញ ហើយទៅទស្សនាតែម្តង។
គេហទំព័រផ្លូវការ (មានភាសាអង់គ្លេស) ៖ https://sunshinecity.jp/en/aquarium/
តំណភ្ជាប់៖
វីដេអូខ្លី៖ https://m.youtube.com/shorts/yndDGm4JLb8?feature=share
វីដេអូវែង៖ https://youtu.be/2Y1RUjUYh9Q
Sakura Abe