Takami no Sato ជាកន្លែងដែលមានទេសភាពផ្កាសាគូរ៉ាស្អាតបំផុត

Nomiyama Daichi ជាអ្នកថតរូបដែលមានជំនាញថតទេសភាពខុសៗគ្នា ដូចជារូបភាពពីលើអាកាសដែលប្រើយន្ត​ហោះ​បើក​ដោយ​ស្វ័យ​ប្រវត្តិ ជា​មួយ​នឹង​រូប​ថត​នៅ​ក្រោម​ទឹក គាត់ធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល។ តោះមកក្រឡេក​​មើល​​សម្រស់​​ធម្ម​ជាតិ​នៅ Nara ក្រោម​ស្នា​ដៃ​របស់​អ្នកថតរូបដ៏ប៉ិនប្រសប់ម្នាក់នេះ។

Nara ជា “កំណប់ទ្រព្យ” មួយដែលមានទេសភាពប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់ជប៉ុន

Nara ស្ថិត​នៅ​កណ្តាល​ឧបទ្វីប Kii ជាខេត្តដែលមិនជាប់សមុទ្រ។ ធម្មជាតិនៅទីនេះសម្បូរបែប ព្រោះតែមានអាងទឹក ខ្ពង់​រាប និង​ភ្នំ​ច្រើន។ នៅទីនេះធ្លាប់ជារាជធានីរបស់ជប៉ុន បង្កើតបានជាវប្បធម៌ប្រវត្តិសាស្ត្រចម្រុះ និងត្រូវបាន​ថែ​រក្សា​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ Nara បានក្លាយជាគោលដៅដ៏ល្អសម្រាប់ដំណើរកម្សាន្ត ទស្សនាតំបន់បុរាណ និង​ស្ថាបត្យកម្ម​ជា​ច្រើន​ដែល​ត្រូវ​បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

Takami no Sato ល្បីជាកន្លែងដែលមានផ្កាសាគូរ៉ា (សួនលើមេឃ) 

Takami no Sato ជាកន្លែងដែលល្បីក្នុងរឿងគំនូរជីវចល Kimitsu no Yaiba ។ នៅទីនេះមានទេសភាពផ្កាសាគូរ៉ាដែលគេហៅថា “សួន​លើ​មេឃ” ។ ប្រសិនបើក្រឡេកមើលកន្លែងផ្សេង អ្នកនឹងមើលឃើញទេសភាព Ishibutai Kofun ក្នុង​ភូមិ​បុរាណ Asuka ឬ​ដើម​ផ្កាសាគូរ៉ា​រាប់​ពាន់ដើមនៅលើភ្នំ Yoshino ។

“សួនលើមេឃ” ជាមួយនឹងផ្កាសាគូរ៉ាចំនួន ១០០០ ដើមដាំនៅលើភ្នំដែលមានកម្ពស់ ៦៥០ ម៉ែត្រ។ នៅទី​នេះ​សីតុណ្ហ​ភាព​​​ទាប​ ដូច្នេះ​អ្នក​អាចគយគន់ផ្កាសាគូរ៉ារហូតដល់ចុងខែមេសា។

ភ្នំ Yoshino ជា​កន្លែង​ដែល​មាន​ដើម​ឈើ​បុរាណ​ពិសិដ្ឋ​រួម​ជាមួយ​នឹង​ដើម​ផ្កា​សាគូរ៉ា​រាប់ពាន់​ដើម។

នៅជប៉ុនមានកន្លែងគយគន់ផ្កាសាគូរ៉ាច្រើន ប៉ុន្តែល្បីបំផុតប្រហែលជាភ្នំ Yoshino ។ ក្នុងរដូវផ្កាសាគូរ៉ារីក មានប្រហែល ៣ ម៉ឺន​ដើម និងជាង ២០០ ប្រភេទរីកស្គុះស្គាយ។ វាត្រូវបានបែងចែកជា ៤ តំបន់តាមលំដាប់ចុះក្រោម “ខាង​ក្នុង” “ខាង​លើ” “កណ្តាល” និង “ខាងក្រោម”។ ប្រភេទផ្កាសាគូរ៉ា និងទេសភាពនឹងប្រែប្រួលទៅតាមតំបន់នីមួយៗ ដូច្នេះ​ហើយ​ភ្ញៀវ​ទេស​ចរណ៍​មិនមានអារម្មណ៍ធុញពេលដើរទស្សនាឡើយ។

នៅកណ្តាលព្រៃសាគូរ៉ា អ្នកអាចមើលឃើញប្រាសាទ Kinbutsuji ជា​តំបន់​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក។ ទី​នេះ​មាន​ហាង​លក់​នំ​ជប៉ុន និង​វត្ថុ​អនុស្សាវរីយ៍ ដូច្នេះត្រូវគេចាត់ទុកជាកន្លែងដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ណ៍ជា​ច្រើន។

ផ្នូររបស់ Suga Umako ក្នុងថ្ម Ishibudai Kofun

ភូមិ Asuka ជាកន្លែងបញ្ចុះសពរាងការ៉េដ៏ធំបំផុតរបស់ជប៉ុន ជាបន្ទប់ថ្មដែលមានប្រវែង ១៩ ម៉ែត្រ និងទម្ងន់សរុបប្រមាណ ២៣០០ តោន។ បន្ទប់ថ្មនេះគេហៅថា “Ishibutai Kofun” ហើយមិនច្បាស់ថាបញ្ចុះសពនរណានោះទេ ប៉ុន្តែមានទ្រឹស្ដីមួយនិយាយថា នោះជាផ្នូររបស់ Suga Umako ជាអ្នកដែលមានសួនច្បារនៅក្បែរនោះ។

កម្រមានកន្លែងដាំផ្កាសាគូរ៉ាច្រើនដូចនៅ Nara ណាស់ មើលទៅស្រដៀងទិដ្ឋភាពភ្លៀងពណ៌ផ្កាឈូក។ ប្រសិនបើអ្នក​អាច​ឡើង​ដល់​កន្លែង​សង្កេត​​ការណ៍​​ហៅ​​ថា Sen no Oka អ្នកអាចគយគន់ទេសភាពទាំងមូលពីទីខ្ពស់។

ប្រភព៖ 朝日新聞

JAPO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: