បុរសម្នាក់វាយប្រហារបុគ្គលិកប្រៃសណីយ៍ និងប្លន់ប្រាក់ចំនួន ៦ ម៉ឺនយ៉េន
វេលាម៉ោងប្រហែល ១ៈ៣០ នាទីរសៀល ថ្ងៃទី ១៦ ខែកុម្ភៈ នៅការិយាល័យប្រៃសណីយ៍ Kawaguchi Namiki ខេត្ត Saitama បុរសម្នាក់បានចូលក្នុងការិយាល័យប្រៃសណីយ៍ ហើយប្រើកាំបិតឆូតមុខបុគ្គលិកប្រៃសណីយ៍ប្រុសម្នាក់។ បន្ទាប់មកជននេះប្លន់សាច់ប្រាក់ប្រមាណ ៦ ម៉ឺនយ៉េន ហើយរត់គេចខ្លួន។
បើតាមសម្តីរបស់ប៉ូលិស ចោរចូលប្រៃសណីយ៍ពីរយៈចម្ងាយ ៣០ ម៉ែត្រ។ ជននេះគំរាម និងបង្ខំអោយបុគ្គលិកប្រៃសណីយ៍ប្រគល់ប្រាក់ ក្នុងពេលជាមួយគ្នានេះ ប្រើកាំបិតគំរាមអ្នករាល់គ្នា។ បច្ចុប្បន្នប៉ូលិសកំពុងបិទកន្លែងកើតហេតុដើម្បីស៊ើបអង្កេត បរិយាកាសអាប់អួរកំពុងគ្របដណ្តប់កន្លែងនេះ។
យោងតាមកម្លាំងជួយសង្រោះ បុគ្គលិកប្រុស ២ នាក់ និងស្រីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែកបុគ្គលិកប្រុស អាយុ ៤៧ ឆ្នាំ រងរបួសធ្ងន់ព្រោះត្រូវកាប់ចំក្បាល មុខ និងដៃ។ ចំណែកបុគ្គលិកស្រីដាច់កដៃឆ្វេង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ជននោះមានអាយុប្រហែល ៣០ ឆ្នាំ មានកម្ពស់ពី ១៦៥ ដល់ ១៧៥ សង់ទីម៉ែត្រ រូបរាងស្គម ពាក់អាវពណ៌ខ្មៅ ខោពណ៌ត្នោត និងស្បែកជើងពណ៌ស។ ប៉ូលិសកំពុងស៊ើបអង្កេត និងតាមចាប់ចោរដែលមានគ្រោះថ្នាក់រូបនេះ។
ប្រភព៖ TBS News Dig