ស្កេន QR កូដដើម្បីចោលសំរាមនៅជប៉ុន???

អំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ថ្លៃចំណាយសម្រាប់ចាត់ចែងកាកសំណល់របស់ភ្ញៀវ​ទេសចរណ៍នៅ​ផ្សារ Nishiki ក្នុង​ទីក្រុង Kyoto បានក្លាយ​ជា​បញ្ហា​ធំមួយ។ ដើម្បីដោះស្រាយបញ្ហានេះ ការពិសោធន៍មួយត្រូវបានធ្វើឡើង គឺថាអ្នក​ចោល​សំរាម​ត្រូវ​រួម​ចំណែក​លើ​ការ​ចាត់​ចែង​សំរាម។ នេះជាការពិសោធន៍លើក​ទី​ ២ ព្រោះលើកទី ១ មិនសូវមានអ្នកស្គាល់​ច្រើន​នោះ​ទេ ដូច្នេះ​ហើយ​លើក​នេះ​ផ្សារបានសម្រេចចិត្តប្តូររបៀបពិសោធន៍។

ផ្សារ Nishiki ខណ្ឌ Nakagyo ខេត្ត Kyoto មានជាង ១៣០ ហាងលក់អាហារដោតចង្កាក់ និងគ្រឿងស្មូន។ មុនពេលជំងឺរាតត្បាតជំងឺកូវីដ ១៩ កើតឡើង កន្លែងនេះមានភ្ញៀវទេសចរណ៍មកច្រើន។ ភ្ញៀវទេសចរណ៍ច្រើនតែទិញអាហារនៅតាមតូប ហូបបណ្តើរ ដើរមើលជុំវិញផ្សារបណ្តើរ។ ដូច្នេះការចំណាយសម្រាប់ចាត់ចែងកាកសំណល់ក្នុងតំបន់​នេះ​បាន​​ក្លាយ​​ជា​​បញ្ហា​គួរ​អោយ​បារម្ភ។

ដោយសារចំនួនភ្ញៀវទេសចរណ៍ត្រូវគេរំពឹងថានឹងកើនឡើង ដូច្នេះកាលពីថ្ងៃទី ១០ ខែកុម្ភៈ តំបន់ផ្សារបានសហការ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ទេស​ចរណ៍ធំ ហើយចាប់ផ្តើមការពិសោធន៍ប្រមូលថ្លៃពេលចោលសំរាម។ លេខកូដ QR ត្រូវ​បាន​បោះ​ពុម្ព​នៅ​លើ​គម្រប​ធុង​សំរាម អ្នកអាចប្រើស្មាតហ្វូនសម្រាប់ស្កេនទូទាត់ប្រាក់ ១០០ យ៉េនលើថ្លៃចោលសំរាម​​ដោយ​​មិន​​ចាំ​បាច់​​ប្រើ​សាច់​ប្រាក់។ មាន​ចំនួន ៨ ធុង​សំរាមត្រូវបានបែងចែកតាមតំបន់ដើរទិញទំនិញ។

ការពិសោធន៍ស្រដៀងគ្នាដែលមានរយៈពេលប្រហែលមួយខែត្រូវបានធ្វើឡើងកាលពីឆ្នាំមុន ប៉ុន្តែវាមិនត្រូវបានគេស្គាល់​ច្រើន​នោះ​ទេ ហើយទទួលបានមកវិញជាង ១.១០០ យ៉េនប៉ុណ្ណោះ។ លើកនេះគោលដៅដាក់ចេញគឺ ១ ម៉ឺន​យ៉េន និង​ផ្សព្វ​ផ្សាយទៅកាន់មនុស្សកាន់តែច្រើនកាន់តែល្អ។ ដោយ​មាន​ជំនួយ​ពី​សាលា​ឯកទេស ធុងសំរាមមានរូបគំនូររបស់ maiko កំពុង​ចោល​សំរាម បង្កើតបានជាការរចនាដែលទាក់ទាញភ្នែក​បំផុត។

លោក Ippei Kimura អ្នកគ្រប់គ្រងតំបន់ផ្សារបាននិយាយថា “ការពិសោធន៍រហូតដល់ថ្ងៃទី ១០ ខែមីនា ហើយក្រុមហ៊ុន​ទេស​ចរណ៍​ក៏​មាន​បំណង​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ” ។

hinhin

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: