តារាសម្តែងស្រី Hitomi Kuroki ស្រស់ស្អាតក្មេងជាងវ័យ
តារាសម្តែងស្រី Hitomi Kuroki ទទួលបានការសរសើរជាច្រើន ដោយសារតែសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។
បើតាម Elle បានឱ្យដឹងថា តារាសម្តែងស្រី Hitomi Kuroki អាយុ ៦៣ ឆ្នាំ ចូលប្រឡូកក្នុងវិស័យសិល្បៈយ៉ាងសកម្ម ក្រៅពីខ្សែភាពយន្ត តារាស្រីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែរូបរាង និងវិធីថែរក្សាសម្រស់។ នៅពេលបង្ហោះរូបភាពលើគណនីផ្ទាល់ខ្លួន តារាសម្តែងស្រី Hitomi Kuroki ទទួលបានមតិសរសើរជាច្រើនពីអ្នកគាំទ្រ។
តារាសម្តែងស្រី Hitomi Kuroki បាននិយាយាថា យើងមិនគួរប្រើផលិតផលដែលមានសារធាតុលាងសម្អាតខ្ពស់លើមុខនោះទេ។ ដែលអាចបណ្តាលឱ្យខ្សោះជាតិទឹក ស្បែកស្ងួត និងចាស់មុនអាយុ។ បន្ទាប់ពីលាងសម្អាតមុខ តារាស្រីផ្តល់សំណើមដល់ស្បែក។
Hitomi Kuroki វ័យ ៦០ ឆ្នាំ។ រូបភាព៖ Elle
នៅពេលព្រឹកមុនចេញទៅក្រៅ តារាស្រីរក្សាទម្លាប់បិទម៉ាសមុខ។ តារាសម្តែងស្រីជៀសវាងពន្លឺព្រះអាទិត្យដោយពាក់មួក ប្រើឆ័ត្រ និងឡេការពារកម្តៅថ្ងៃ។ តារាស្រីផ្តោតសំខាន់លើស្បែកដែលងាយរងពន្លឺកាំរស្មី UV ដូចជាក ដៃ និងជើង។
តារាស្រី Hitomi Kuroki បានបន្តទៀតថា គួរតែថែរក្សាសម្រស់ពីខាងក្នុង ដូច្នេះត្រូវយកចិត្តទុកដាក់លើរបបអាហារដែលមានតុល្យភាព។ តារាស្រីមិនតមអាហារនោះទេ ប៉ុន្តែជាទូទៅជ្រើសយកអាហារដែលមិនសូវឆ្លងកាត់ការចម្អិនដូចជាបន្លែស្រស់ គ្រាប់ធញ្ញជាតិ និងអាហារសម្បូរវីតាមីន C ។
កាលនៅជានិស្សិតរហូតមកដល់សព្វថ្ងៃនេះ តារាស្រីបានបន្តការរាំ។ របាំជួយឱ្យតារាស្រីបញ្ចេញញើសផង សប្បាយចិត្ត និងរីករាយផងដែរ។
តារាសម្តែងស្រីចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ២១ ឆ្នាំ ធ្លាប់បង្កការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងឈុតអាក្រាតកាយក្នុងរឿងឆ្នាំ ១៩៨៦ ។ នៅឆ្នាំ ១៩៩៧ ជាប់ចំណាត់ថ្នាក់កំពូលតារាជប៉ុនដោយផ្អែកលើខ្សែភាពយន្ត Lost Paradise ។ ការសម្តែងដែលល្បីនៅពេលនោះជួយអោយតារាស្រី Hitomi Kuroki ឈ្នះរង្វាន់តារាសម្តែងឆ្នើមនៅ Japan Academy Prize ។
តារាសម្តែង Hitomi Kuroki ។ រូបភាព៖ Cine
ក្រៅពីនេះ តារាសម្តែងស្រី Hitomi Kuroki ត្រូវបានវាយតម្លៃខ្ពស់តាមរយៈខ្សែភាពយន្ត Golden Bowl ។ តារាស្រីបានរៀបការនៅឆ្នាំ ១៩៩១ ជាមួយនឹងពាណិជ្ជករខាងផ្នែកផ្សាយពាណិជ្ជកម្ម។ ប្តីប្រពន្ធតារាស្រីមានកូនកាលអាយុ ២៥ ឆ្នាំ។
ប្រភព៖ Skydoor