ពិសេសឆ្ងាញ់ សរសៃមី “Himokawa” មានលក់នៅ​ភោជនីយដ្ឋាន​ជប៉ុន

អ្នកប្រហែលជាមិនធ្លាប់ភ្លក់ Udon ដូចនេះពីមុនមកទេ។

នៅប្រទេសជប៉ុន តាមតំបន់នីមួយៗមានរបៀបចម្អិនដាច់ដោយឡែក។ បង្កើតមុខម្ហូបពិសេសតាមតំបន់ទាក់​ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេស​ចរណ៍ ក៏​ដូច​ជា​អ្នក​ស្រុក​ផង​ដែរ។

នៅ​ទី​ក្រុង Kiryu ខេត្ត Gunma អ្នកនឹងរកឃើញ Udon ពិសេសមួយដែលមានឈ្មោះថា “Himokawa” ។ មិនដូចជា​​សរសៃ Udon ធម្មតាដែលក្រាស់ និងមូលឡើយ។ សរសៃមីប្រភេទនេះធំសំប៉ែត ជាពិសេសមិនដូចអ្វីដែលយើងធ្លាប់​​ឃើញ​​ពី​​មុន​​មក​​នោះ​​ទេ។ ដូច្នេះ​​បើ​​បាន​​ទៅ Furukawa កុំ​ភ្លេច​​ឈាន​​ចូល​​ភោជនីយ​​ដ្ឋាន​​ដ៏​ល្បី​ឈ្មោះនេះ។

ពេលចូលដល់ភោជនីយដ្ឋាន ម៉ឺនុយមុខម្ហូបមានច្រើនសម្រាប់ជ្រើសរើស អ្នកអាចហៅ Udon “うどん”, Soba “そば ឬ Himokawa “ひもかわ” ។

Mori Himokawa សាមញ្ញ “もりひもかわ” ឬ Himokawa ឈុតធំដែលមានតម្លៃ ៨០០ យ៉េន (៦ ដុល្លារ) ។

ជាបទពិសោធន៍ដែលគួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះអ្នកអាចភ្លក់ Himokawa ដោយផ្ទាល់។ 

នេះជាសរសៃមីធំបំផុតដែលមិនធ្លាប់ឃើញពីមុនមក ទទឹងមានប្រវែងប្រហែល ១២ សង់ទីម៉ែត្រ។

សរសៃមីត្រូវបានបត់តំរៀបលើគ្នា ស្រស់ឆ្ងាញ់មើលទៅគួរអោយចង់ភ្លក់។ ដើម្បីទទួលទាន អ្នកគ្រាន់តែចាក់ទឹកស៊ុប​ចូល​ចាន រួច​បន្ថែម​ស្លឹក​ខ្ទឹម​បន្តិច មុន​នឹងជ្រលក់សរសៃមីចូលហូប។

ប្រើចង្កឹះចាប់សរសៃមីជាបទពិសោធន៍មួយដែលមិនអាចបំភ្លេចបាន។

អ្នកប្រហែលជាមិនអាចទប់នឹងសំណើចបានទេ ព្រោះសរសៃមីមើលទៅដូចវាំងនន។ ទោះជាយ៉ាងណា បុគ្គលិកបាន​ប្រាប់​ថា យើង​គួរ​តែ​បត់​សរសៃ​មី​ជា​ចំណែក​តូច​ចាំទទួលទាន។

បុគ្គលិកក៏និយាយដែរថា អ្នកគួរតែត្រាំសរសៃមីក្នុងទឹកជ្រលក់មួយសន្ទុះ ដើម្បីអោយសរសៃមីចូលជាតិបានល្អ។ អ្នក​អាច​បន្ថែម​វ៉ាសាប៊ី​បន្តិច​ពី​លើ​ដើម្បី​បង្កើន​រស​ជាតិ។

ក្រោយមកជាពេលដែលត្រូវភ្លក់សរសៃមី នៅពេលដែលយើងខាំសរសៃមី ស្រទាប់បត់ធ្វើអោយសរសៃមីស្វិត។ ជាក់ស្តែង​វា​ស្វិត​ដូច​ជា​ទំពារ​សាច់​ស្កេក​ទន់។ 

បន្ទាប់ពីទទួលទានមី យើងចាប់ផ្តើមមុខម្ហូបបន្តមកទៀត។

ព័ត៌មានភោជនីយដ្ឋាន

Mendokoro Sakedokoro Furukawa Kuremutsu Aioi Store / めん処酒処ふる川 暮六つ 相生店

អាស័យដ្ឋាន៖ Gunma-ken, Kiryu-shi, Aioi-cho 2-735-15

群馬県桐生市相生2-735-15

បើកម៉ោង៖ ១១ ព្រឹកដល់ម៉ោង ២ រសៀល ម៉ោង ៥ ល្ងាចដល់ម៉ោង ១០ យប់ (ចូលហាងលើកចុងក្រោយម៉ោង ៩ៈ១៥ នាទីយប់) ម៉ោង​បើក និង​ចូល​ហាង​លើក​ចុង​ក្រោយ​អាច​នឹង​ប្រែ​ប្រួល

បិទទ្វារថ្ងៃច័ន្ទ និងថ្ងៃអង្គារនៃសប្តាហ៍ទី ៤ ប្រចាំខែ

គេហទំព័រ

ប្រភព៖ Sora News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: