លោក Toyoda Shoichiro បានទទួលមរណភាពក្នុងអាយុ ៩៧ ឆ្នាំ

លោក Toyoda Shoichiro ជាប្រធានកិត្តិយសក្រុមហ៊ុន Toyota Motor បានទទួលមរណភាពកាលពីថ្ងៃអង្គារ ក្នុងអាយុ ៩៧ ឆ្នាំ បន្ទាប់​ពី​ជំងឺ​បេះ​ដូង​រើ​ឡើង។

លោក Toyoda ជាកូនប្រុសច្បងនៃស្ថាបនិកក្រុមហ៊ុនលោក Toyoda Kiichiro ។ លោកចូលក្រុមហ៊ុនធ្វើការតាំងពីឆ្នាំ ១៩៥២ ។

លោក Toyoda បានក្លាយជាប្រធានរថយន្ត Toyota ក្រុមក្នុងឆ្នាំ ១៩៨២ ហើយបានសាងសង់រោងចក្រផលិតនៅរដ្ឋ Kentucky សហរដ្ឋ​អាមេរិក ក៏​ដូច​ជា​កាណាដា និងអង់គ្លេសផងដែរ។ លោកបានអភិវឌ្ឍ Toyota ទៅជាក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​បំផុត​លើ​ពិភព​លោក។

ក្រោយពេលក្លាយជានាយកក្នុងឆ្នាំ ១៩៩២ លោក Toyoda បានផ្តោតលើការអភិវឌ្ឍន៍សហគមន៍អាជីវកម្មនៅជប៉ុន។ លោក​ជា​នាយក​ក្រុម​តស៊ូមតិអាជីវកម្មដ៏ធំបំផុត សហព័ន្ធពាណិជ្ជកម្មជប៉ុន (Keidanren) ក្នុងរយៈពេល ៤ ឆ្នាំ ចាប់​ពី​ឆ្នាំ ១៩៩៤ ។

នៅឆ្នាំ ១៩៩៩ លោក Toyoda បានក្លាយជាប្រធានកិត្តិយស ហើយលែងគ្រប់គ្រង Toyota ដោយផ្ទាល់ទៀត។ លោក​បន្ត​ជួយ​កូន​ប្រុស​របស់​គាត់ដែលមាន​ឈ្មោះ​ថា Akio ក្រោយមកបានក្លាយជានាយកក្នុង ២០០៩ ។

Toyota គ្រោង​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: