បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពីបទ​លួច​ថត និង​​​លក់​​​រូបភាព​​នារី​ជាង ១០០ នាក់​​លើ​​គេហទំព័រ​​អាសអាភាស

ប៉ូលិស Kyoto បានចាប់ខ្លួនជនសង្ស័យ Mori Masaki អាយុ ៤៦ ឆ្នាំ ដែលសព្វថ្ងៃគ្មានការងារធ្វើ ពីបទលួចថត និង​លក់​រូប​ភាព​មនុស្ស​ស្រី​ជាង ១០០ នាក់​ទៅ​អោយ​គេហទំព័រ​អាសអាភាស។

ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២១ រហូតដល់ខែតុលា ឆ្នាំ ២០២២ ជនសង្ស័យបានយកកាមេរ៉ាសម្ងាត់ ហើយលួចថតខាង​ក្នុង​​សំពត់​​របស់​​នារី​​ជាង ១០០ នាក់ នៅ​មជ្ឈ​មណ្ឌល​ផ្សារ​ទំនើប​ Kyoto និង Osaka ។

នៅពេលដែលសមត្ថកិច្ច​រឹបអូស​វត្ថុ​តាង បានរកឃើញកញ្ចក់មួយលាក់នៅ​គែម​ខាងក្រៅ​កាបូប និង​ប៊ូតុង​ថតសំឡេង​ដាក់​លើ​ខ្សែ​កាបូប។ ជននេះឆ្លៀតពេលនារីរវល់ដើរទិញអីវ៉ាន់ បន្ទាប់មកចូលទៅជិតពួកគេពីខាងក្រោយ ហើយ​ប្រព្រឹត្ត​ទង្វើ​របស់​ខ្លួន។

Mori Masaki លក់វីដេអូនៅលើគេហទំព័រជាច្រើន និងត្រូវបានគេចាត់ជាអ្នកថតរូប “ល្បីឈ្មោះ” ។ នៅពេលពិនិត្យមើលប្រវត្តិប្រតិបត្តិការរបស់ជននេះនៅធនាគារ ប៉ូលិសបានរកឃើញថា ប្រាក់ចំណូលអំឡុងពេល ១២​ ឆ្នាំកន្លង​មក ចំណូល​ដែល​រក​បាន​ដោយ​សារ​ទង្វើ​អសីល​ធម៌​នេះ​ជាង ១៥០ លានយ៉េន។

ប្រភព៖ NHK

hinhin

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: