នៅជប៉ុនអនាគត​យុវជន​កំពុង​តែ​​ត្រូវ​​បំផ្លាញ​​ដោយ “ចំណុច​អវិជ្ជមាន” ទាំង​នេះ

មនុស្សជាច្រើនគិតថា ប្រព័ន្ធសោធននិវត្តន៍ និងអត្ថប្រយោជន៍សង្គមនៅជប៉ុនល្អណាស់ ដូច្នេះអាចទុកចិត្តបានពេល​ចាស់​ទៅ ប៉ុន្តែនេះគ្រាន់តែជារឿងកាលពីមុនប៉ុណ្ណោះ ព្រោះសព្វថ្ងៃនេះអត្រាប្រជាជនចំណាស់កំពុងកើនឡើងគួរ​ឲ្យ​ព្រួយ​បារម្ភ។ ដើម្បី​​ពន្យល់​​ពី​​ចំណុច​​នេះ ចូរយើងស្វែងយល់ចំណុចដែលកំពុងកើតឡើង។

ប្រព័ន្ធសោធននិវត្តន៍ដួលរលំ

តើប្រព័ន្ធសោធននិវត្តន៍ជាអ្វី?

ជាប្រាក់ឧបត្ថម្ភជួយទ្រទ្រង់ជីវភាប្រចាំថ្ងៃក្រោយពេលចូលនិវត្តន៍ ក្នុងនោះចំណែកដែលសំខាន់គេហៅថា ប្រាក់សោធន​មូល​ដ្ឋាន (អាស្រ័យលើលក្ខខណ្ឌមានប្រាក់ឧបត្ថម្ភធានារ៉ាប់រងសង្គមផងដែរ)។ មនុស្សគ្រប់រូបដែលមានអាយុ​ចន្លោះ​ពី ២០ ទៅ ៦០ ឆ្នាំត្រូវបង់ធានារ៉ាប់រង ចំនួនប្រាក់នេះនឹងចំណាយទៅលើអ្នកមានលក្ខខណ្ឌគ្រប់គ្រាន់ពេល​ចូល​និវត្តន៍។

ត្រង់ចំណុចនេះ មនុស្សជាច្រើនប្រាកដជាមិនពេញចិត្តឡើយ ហេតុ​អ្វីបានជាខ្លួនត្រូវបង់ធានារ៉ាប់រងដើម្បីផ្គត់​ផ្គង់​ដល់​អ្នក​ដទៃ​ពេលចូលនិវត្តន៍? កុំបារម្ភ ដូចជាដំណើរវិលជុំ ហើយប្រាកដជាមាន​អ្នក​បង់​ប្រាក់​ផ្គត់ផ្គង់ពេលអ្នក​ចាស់ទៅ។

ទោះជាយ៉ាងណា ជប៉ុនកំពុងធ្លាក់ក្នុងស្ថានភាព “អត្រាកំណើតធ្លាក់ចុះ” ចំនួនមនុស្សចាស់ដែលទទួលបានប្រាក់ឧបត្ថម្ភសង្គម ច្រើនជាងអ្នកដែលស្ថិតក្នុងអាយុពលកម្ម។ ដូច្នេះហើយ យុវជនកំពុងតែឆ្ងល់ថា “ពេលខ្លួនចាស់ទៅ មិនប្រាកដជាទទួលបានប្រាក់សោធននិវត្តន៍ឡើយ ដូច្នេះឥឡូវនេះបង់ប្រាក់ធានារ៉ាប់រងដើម្បីអ្វី?” ជាងនេះ​ទៅ​ទៀត នៅ​ប្រទេស​ជប៉ុន​មិនអាចពឹងលើប្រាក់ឧបត្ថម្ភប៉ុណ្ណោះទេ។

របបទំនាក់ទំនងយូរអង្វែងបាត់បង់

ពិភពលោកទាំងមូលប្រាកដជាភ្ញាក់ផ្អើល ព្រោះជប៉ុនជាប្រទេសដែលប្រជាជនមិនសូវចង់ផ្លាស់ប្តូរការងារនោះទេ។ ដោយ​សារ​ពួក​គេ​មាន​ប្រព័ន្ធ​ទំនាក់ទំនងយូរអង្វែង។

ជាទូទៅ នៅពេលដែលចូលនិវត្តន៍ ប្រជាជនជប៉ុននឹងទទួលបានប្រាក់ប្រមាណ ២០ ទៅ ៣០ លានយ៉េន ប្រាក់អរគុណសម្រាប់ការលះបង់ “យុវវ័យ” ដើម្បីក្រុមហ៊ុន។ ប៉ុន្តែដោយសារការផ្លាស់ប្តូររចនាសម្ព័ន្ធសង្គម ស្ទើរតែមិនមាន​ក្រុម​ហ៊ុន​អាច​បន្ត​របប​សុខុមាលភាពនេះឡើយ។ ដូច្នេះហើយ ប្រាក់ឧបត្ថម្ភលាឈប់ក៏មិនមានទៀតដែរ។

អាយុ ១០០ ឆ្នាំ

រហូតមកដល់ពេលនេះ យើងគណនាអាយុជាមធ្យមរបស់មនុស្សម្នាក់ប្រហែល ៨០ ឆ្នាំ យើងនឹងចូលនិវត្តន៍ពេលអាយុ ៦០ ឆ្នាំ ហើយបន្តរស់នៅ ២០ ឆ្នាំទៀត។ ប៉ុន្តែសព្វថ្ងៃនេះ អាយុអាចនឹងឡើងដល់ ១០០ ឆ្នាំ ដូច្នេះអំឡុងពេលចូល​និវត្តន៍​នៅ​សល់ ៤០ ឆ្នាំទៀត។ ទោះបីជាទទួលបានប្រាក់ឧបត្ថម្ភលាឈប់ យ៉ាងណាមិញ មិនគ្រប់សម្រាប់អំឡុងពេល​នេះ​ឡើយ។

គិតទៅត្រូវចំណាយ ១០០ លានយ៉េន

ចូរយើងគិតមើល ប្រសិនបើអ្នកចំណាយយ៉ាងហោចណាស់ ២០ លានយ៉េនក្នុងមួយខែ តើជាក់ស្តែងត្រូវការប្រាក់ប៉ុន្មាន?

២០ លានយ៉េន x ១២ ខែ x ៤០ ឆ្នាំ = ៩៦ លានយ៉េន ⇒ ប្រហែល ១០០ លានយ៉េន !!!

មិនថាអ្នកខំប្រឹងធ្វើការ ហើយបង់ប្រាក់ធានារ៉ាប់រងដើម្បីទទួលបានឧបត្ថម្ភក៏មិនគ្រប់ដែរ។ ខ្ញុំ​ផ្ទាល់​គិត​ថា ទោះ​បី​ជា​អ្នក​ប្រឹង​សន្សំ​សំចៃ​ក៏​មិន​ងាយ​ទទួល​បាន​ចំនួនប្រាក់នេះដែរ។

រដ្ឋាភិបាល​ក៏បាន​យល់​ពី​បញ្ហា​ធ្ងន់ធ្ងរនេះដែរ ហើយចាប់ផ្តើមបង្រៀនចំពោះការចំណាយ។ បច្ចុប្បន្នបញ្ហានេះអាចកើតឡើងនៅគ្រប់ទីកន្លែង មិនមែនមានតែជប៉ុនប៉ុណ្ណោះទេ។ ដូច្នេះ យើងត្រូវតែបង្កើតយន្តការមួយដែលទោះមិនអាច​ធ្វើ​ការ​បន្ត ក៏​នៅ​តែ​មាន​ប្រភព​ចំណូលដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: