ប៉ូលិសចាប់ខ្លួនបុរសម្នាក់ចុចប៊ូតុងសង្គ្រោះបន្ទាន់នៅស្ថានីយ៍ព្រោះតែ “មិនអាចឡើងរថភ្លើង”
កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ប៉ូលិសបានចាប់ខ្លួនបុរសអាយុ ៣៥ ឆ្នាំម្នាក់ ដែលបច្ចុប្បន្នជាបុគ្គលិករដ្ឋនៃទីក្រុង Kobe ដោយសង្ស័យពីបទក្លែងបន្លំ និងរារាំងអាជីវកម្ម។
photolibrary 神戸三宮駅の写真
ប៉ូលិសបានអោយដឹងថា នៅវេលាម៉ោងប្រហែល ២២ៈ៤០ នាទីយប់ ថ្ងៃទី ១២ ខែធ្នូ នៅស្ថានីយ៍ Sannomiya ខ្សែ Hanshin ទីក្រុង Kobe បុរសម្នាក់បានចុចប៊ូតុងសង្គ្រោះបន្ទាន់នៅស្ថានីយ៍ ទាំងមិនមានអ្វីចម្លែក ឬគ្រោះថ្នាក់កើតឡើងក៏ដោយ។ បុរសរូបនេះបានពន្យល់ប្រាប់បុគ្គលិកស្ថានីយថា៖ “ខ្ញុំបានចុចប៊ូតុងសង្គ្រោះបន្ទាន់ ព្រោះខ្ញុំឡើងរថភ្លើងមិនបាន” ។
លទ្ធផលបណ្តាលអោយរថភ្លើង ២ ខ្សែត្រូវពន្យារពេលប៉ុន្មាននាទី។ ឆ្លើយតបនឹងការស៊ើបអង្កេត គាត់បានប្រាប់ប៉ូលិសថា៖ “ខ្ញុំមិនចាំទេ ព្រោះពេលនោះខ្ញុំស្រវឹង ប៉ុន្តែប្រហែលជាខ្ញុំបានចុចប៊ូតុង” ។
អ្នកគួរតែប្រើប៊ូតុងសង្គ្រោះបន្ទាន់ពេលកើតមានឧបទ្ទវហេតុ ឬគ្រោះថ្នាក់ដែលអាចបណ្តាលឱ្យបុករថភ្លើង។ ប៉ុន្តែប្រសិនបើអ្នកចុចតាមអំពើចិត្ត អាចនឹងប៉ះពាល់ដល់អ្នករាល់គ្នា ហើយប្រឈមនឹងការពិន័យធ្ងន់ធ្ងរ។
ប្រភព៖ 読売新聞