ហេតុ​ផល ២ ​ដែលជប៉ុនឆ្លើយតបយ៉ាងលឿន​ចំពោះ​បេសកម្ម​ជួយ​សង្គ្រោះ​ប្រទេស​ទួរគីពីគ្រោះមហន្តរាយរញ្ជួយដី

យោងទៅតាមតួលេខគិតត្រឹមថ្ងៃទី ៩ ខែកុម្ភៈ ចំនួនអ្នកស្លាប់សុរបដោយសាររញ្ជួយ​ដី​នៅ​តំបន់​ព្រំដែន​ទួរគី និង Syria កើនឡើងជាង​ ២ ម៉ឺននាក់។ ប្រាក់រៃអង្គាសយ៉ាងច្រើន និងអំណោយដែលផ្ញើមកពីជុំវិញពិភពលោក។ ទន្ទឹមនឹង​នេះ ក្រុម​ជួយ​សង្គ្រោះ​ជប៉ុន​ក៏មានវត្តមានភ្លាមៗផងដែរ។

គ្រោះមហន្តរាយរញ្ជួយដីដែលអត្រានៅរស់រានមានជីវិតត្រូវបានគេចាត់ទុកថាមានកម្រិតទាបបំផុត ដោយសារ “អំឡុងពេលជួយសង្គ្រោះ ៧២ ម៉ោង” បានកន្លងផុត។ យើងនឹងស្វែងយល់អំពីក្រុមសង្គ្រោះបន្ទាន់ជប៉ុន ជាក្រុមដែលគេចាត់ទុកថាជាប់លំដាប់​ពិភពលោក​ឆ្លើយតបលឿនយ៉ាងណា?

ក្រុមជួយសង្គ្រោះជប៉ុនបានមកដល់ហើយ

https://twitter.com/JaponyaBE/status/1622879822052528130?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1622879822052528130%7Ctwgr%5E603ebd70516570665d552ab85b18b14d34b68843%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.arabnews.jp%2Farticle%2Fjapan%2Farticle_85160%2F

នៅយប់កើតមានរញ្ជួយដី (ថ្ងៃទី ៦ ខែកុម្ភៈ) ជប៉ុន​បាន​បញ្ជូន​ក្រុម​សង្គ្រោះ​ដំបូង​ដែល​មានចំនួន ១៨ នាក់ និងឆ្កែ ៤ ក្បាលទៅ​កាន់កន្លែងសង្គ្រោះ​បន្ទាន់។ បន្ទាប់មកនៅថ្ងៃទី ៨ មានមនុស្សចំនួន ៥៥ នាក់បន្ថែមទៀត ហើយនាយក​ដ្ឋាន​ពន្លត់​អគ្គីភ័យ​ទីក្រុង​តូក្យូ​ក៏​បាន​បញ្ជូន​មនុស្ស​ចំនួន ៦ នាក់ទៅជួយផងដែរ។

ក្នុង​នាម​ជា​ប្រទេស​ដែលតែងតែសម្រេចចិត្តដោយប្រុងប្រយ័ត្ន ហេតុ​អ្វី​បាន​ជា​ជប៉ុនឆ្លើយតបលឿនយ៉ាងនេះ? មាន​ហេតុ​​ផល​ចំនួន ២ ដែល​​អាច​​ពន្យល់​​បាន​ ចូរយើងស្វែងយល់ទាំងអស់គ្នា។

ចំណុចទី ១ ជប៉ុនជាប្រទេសដែលកើតមានគ្រោះមហន្តរាយរញ្ជួយដីច្រើន យើង​យល់​ពី​អារម្មណ៍​របស់​អ្នក​ដែលនៅក្នុងតំបន់គ្រោះមហន្តរាយ។ ដូច្នេះហើយ ដោយមិនមានការស្ទាក់ស្ទើរ រដ្ឋាភិបាលជប៉ុនបានបញ្ជូនមនុស្សទៅជួយភ្លាមៗ។

ចំណុចទី ២ រដ្ឋាភិបាលជប៉ុនចង់សងគុណចំពោះករណីគ្រោះមហន្តរាយដែលបានកើតឡើងក្នុងឆ្នាំ ២០១១ នៅ Tohoku ។ កាល​ពី​ថ្ងៃ​ទី ១១ ខែមីនា ឆ្នាំ ២០១១ កើតមានរញ្ជួយដីដ៏ធំមួយដែលកម្រឃើញក្នុងប្រវត្តិសាស្ត្រនៅតំបន់ Tohoku  បន្ត​មក​ទៀត​គឺ​គ្រោះ​មហន្ត​រាយ​រលក​យក្សស៊ូណាមិ និងឧបទ្ទវហេតុរោងចក្រថាមពលនុយក្លេអ៊ែរខេត្ត Fukushima ។ នៅពេលនោះ ជប៉ុនបានទទួលអំណោយ និងជំនួយជាច្រើននៅទូទាំងពិភពលោក។ ឥឡូវ​នេះ យើង​ចង់​​ប្រើ​​កម្លាំង​​ទាំង​អស់ដែលខ្លួនមាន ដើម្បីតបស្នងគុណដែលធ្លាប់បានទទួល ហើយនោះក៏ជាចរិតលក្ខណៈរបស់ប្រជាជន​ជប៉ុន​ផង​ដែរ។

ក្នុងនាមជាជនជាតិជប៉ុន ខ្ញុំមានមោទនភាពចំពោះរឿងនេះ ហើយសង្ឃឹមថា តាមរយៈសកម្មភាពនេះ យើងអាចរួម​ចំណែក​គ្នាជួយ​មនុស្ស​កាន់​តែ​ច្រើន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: