ឪពុកម្តាយក្មេងប្រុសអាយុ ២ ឆ្នាំដែលស្លាប់បានប្តឹងមន្ទីរពេទ្យខេត្ត Toyama

កាលពីខែមេសា ឆ្នាំ ២០១៧ នៅពេលដែលស្រ្តីម្នាក់ អាយុ ៣០ ឆ្នាំកំពុងសម្រាលកូន វេជ្ជបណ្ឌិតបានចាក់ថ្នាំ oxytocin (ប្រភេទ​ថ្នាំ​ដែល​ធ្វើ​ឱ្យ​កន្ត្រាក់​ស្បូន) ជូនស្រ្តីមានផ្ទៃពោះ ទោះបីជាដឹងថា ចង្វាក់បេះដូងរបស់ទារកនាពេល​នោះ​កំពុង​តែ​ខ្សោយ​ខ្លាំង​ក៏​ដោយ។ លទ្ធផលបានបណ្តាលឱ្យក្មេងប្រុស​ពិការ​ខួរ​ក្បាល​ជា​ទម្ងន់ ក្រោយ​រយៈ​ពេលប្រឈម​នឹង​ជំងឺ ក្មេង​​ប្រុស​​បាន​​ទទួល​​មរណភាព​​ត្រឹម​​អាយុ​ ២ ​ឆ្នាំ ​៥ ​ខែ។

ឪពុកម្តាយក្មេងប្រុសដែលស្លាប់បានប្តឹង និងទាមទារឱ្យខេត្ត Toyama ជាកន្លែងដែលគ្រប់គ្រងមន្ទីរពេទ្យត្រូវសងសំណងចំនួន ១១០ លានយ៉េន។ ពួកគេបានចោទប្រកាន់ថា កូនប្រុសរបស់ខ្លួនទទួលផលប៉ះពាល់ផ្នែកខួរក្បាល និង​ស្លាប់ ដោយ​សារការសង្គ្រោះ​បន្ទាន់​យឺត​យ៉ាវ និងប្រើថ្នាំសម្រាលលើសកម្រិត។

ឆ្លើយតបបទសម្ភាសន៍ មន្ទីរពេទ្យខេត្តបានអោយដឹងថា “ដោយសារកំពុងស្ថិតក្នុងវិវាទ ដូច្នេះ​យើង​នឹង​បង្ហាញ​ពីទស្សនៈ​របស់​​មន្ទីរ​ពេទ្យក្នុងសវនាការ” ។

hinhin

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: