ពីរ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​បន្ទាប់​ពី​បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់ និង​ការ​ឈឺ​ចាប់​ដែល​មិន​អាច​ប៉ះ​ប៉ូវ​បាន

កាលពី ២ ឆ្នាំមុន និស្សិតប្រុសនៅសកលវិទ្យាល័យ Kagoshima បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវអ្នកបើកបរស្រវឹង​ស្រា​ម្នាក់​បើក​បុក។

ស្រ្តីជាម្តាយនិយាយយ៉ាងឈឺចាប់ថា “ពីរ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ប៉ុន្តែខ្ញុំនៅតែមិនអាច​ព្យាបាល​​របួស​របស់ខ្លួន។ រាល់ពេលគិតដល់ទិដ្ឋភាពកូនប្រុសដែល​ស្លាប់​ទៅនោះទ្រូងខ្ញុំឈឺចាប់យ៉ាងខ្លាំង។ និយាយតាមត្រង់ ខ្ញុំភ័យខ្លាច​រាល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ឆ្លង​កាត់​ផ្លូវប្រសព្វធំ ព្រោះវាស្រដៀងនឹងកន្លែងដែល Daiki ជួបឧបទ្ទវហេតុ” ។

ដោយមានគោលដៅចង់ក្លាយជាពេទ្យសត្វ Miyazaki Daiki ឃ្លាតពីឪពុកម្តាយនៅ Fukuoka ទៅរៀននៅសាកលវិទ្យាល័យ Kagoshima ។ គាត់ក៏ជាសមាជិកនៃក្លឹបជិះសេះនៅសាលាផងដែរ នៅថ្ងៃកើតហេតុ Daiki ចេញពីបន្ទប់​ជួល​ហើយ​ជិះ​កង់​ទៅ​សាលា​រៀន​ទាំង​ព្រឹក​ព្រលឹម ដើម្បី​មើល​ថែ​ទាំ​សេះ។

វេលាម៉ោងប្រហែល ៥ៈ៥០ នាទីព្រឹកថ្ងៃទី ៩ ខែកុម្ភៈ នៅពេលដែល Daiki កំពុងឆ្លងកាត់ផ្លូវប្រសព្វនៅ Tairyu-cho ទីក្រុង Kagoshima ស្រាប់​តែ​ត្រូវ​រថយន្តដែលជិះក្នុងល្បឿន ៩៣ គីឡូម៉ែត្រក្នុងមួយម៉ោងឆ្លងកាត់ភ្លើងចរា​ចរណ៍​បុក​ត្រូវ។ នៅ​ពេល​នោះ​អ្នក​បើកបរជាកម្មករសំណង់ម្នាក់អាយុ ២៥ ឆ្នាំ បានផឹកស្រាអស់រយៈពេល ៨ ម៉ោង ហើយ​មិន​បាន​ជួយ Daiki ក្រោយពេលបង្កហេតុ​។

បុរស​ម្នាក់​នេះ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៩ ឆ្នាំ ១០ ខែ ពី​បទ​បើកបរ​គ្រោះថ្នាក់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត។ ថ្វីត្បិតែសវនាការត្រូវបានបញ្ចប់ ប្រហែលជាការបាត់បង់ចំពោះ​សាច់​ញាតិ​របស់ Daiki មិន​អាច​ប៉ះ​ប៉ូវ​បាន​ឡើយ។

ប្រភព៖ TBS News DIG

JAPO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: