បុគ្គល​ម្នាក់​បាន​បរិច្ចាគ​មាស​ចំនួន ១២០ ដុំ​ដល់​ភូមិ Tanohata ប្រទេស​ជប៉ុន

បុគ្គលម្នាក់បានបរិច្ចាគដុំមាសដែលមានតម្លៃជាង ៥០០ លានយ៉េនទៅដល់ភូមិ Tanohata ប្រទេសជប៉ុន ក្នុង​គោល​បំណង​ជំនួយ និង​ស្តារទីក្រុងក្រោយ​ករណី​ខូច​ខាត​ដែលបណ្តាលមកពីរញ្ជួយដី និងរលកយក្សស៊ូណាមិ​ក្នុង​ឆ្នាំ ២០១១ ។

បុគ្គលម្នាក់បានបរិច្ចាគដុំមាសជូនភូមិ Tanohata ។ រូបភាព៖ អាជ្ញាធរ Tanohata/Kyodo

សារព័ត៌មាន Kyodo News បានអោយដឹង អាជ្ញាធរ Tanohata ខេត្ត Iwate បាននិយាយថា ខ្លួនកំពុងពិចារណាប្រើប្រាស់ប្រាក់ដែលទទួលបានពីការលក់ដុំមាសចំនួន ១២០ ដុំ ទម្ងន់ ៦០ គីឡូក្រាម ដើម្បីឧបត្ថម្ភ​លើ​ការ​ចិញ្ចឹម​កុមារ និង​​សាង​សង់​ការិយាល័យ​ដែលមានអាយុ​កាល​រាប់ទសវត្សរ៍​មក​ហើយ។

អាជ្ញាធរបានអោយដឹងថា អ្នកស្រុកជប៉ុនម្នាក់ដែលមានទំនាក់ទំនងនឹងភូមិក្បែរមាត់សមុទ្រ (ប្រហែល ៣០០០ នាក់) បានជួបជាមួយអភិបាលក្រុង Yasushi Sasaki នារដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ ដើម្បីពិភាក្សាចំពោះការបរិច្ចាគ។ អត្តសញ្ញាណ​ម្ចាស់​ជំនួយ​មិន​ត្រូវ​បានបង្ហាញឱ្យដឹងឡើយ។

អភិបាលក្រុង និងបុគ្គលនេះបានទៅកាន់ហាងលក់គ្រឿងអលង្ការមួយក្នុងទីក្រុងតូក្យូ ហើយលក់មាសក្នុងតម្លៃ ៥២៨ លានយ៉េន (៣,៨ លានដុល្លារ) ។

អាជ្ញាធរ Tanohata បានអោយដឹង នេះជាលើកដំបូងតាំងពីពេលបង្កើតឡើងក្នុងឆ្នាំ ១៨៨៩ ភូមិទទួលបានប្រាក់​ឧបត្ថម្ភ​ជាង ១០០ លាន​យ៉េន​ពី​បុគ្គល​ម្នាក់។

Mitsuyuki Kudo មន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងភូមិមានប្រសាសន៍ថា “ស្ថានភាពហិរញ្ញវត្ថុរបស់យើងមានការលំបាកយ៉ាង​​ខ្លាំង ជាមួយនឹងប្រាក់ចំណូលផ្ទៃក្នុងមានប្រហែល ១៥% នៃថវិកាសរុប។ ចំនួនទឹកប្រាក់នេះជា​អំណោយ​​​ដ៏​​​ធំ​​សម្រាប់​​ភូមិ​របស់​យើង” ។

យោងទៅតាម Japan News ថវិកាដំបូងដែលបានផ្តល់ទៅអោយភូមិក្នុងឆ្នាំនេះគឺ ៣,៣៨ ពាន់លានយ៉េន។ មន្ត្រី​នៅ​ទី​នោះ​​បានអោយដឹងថា ប្រាក់ដែល​បាន​មក​ពី​ការ​លក់​មាស​បន្ថែម​ចំនួន​ច្រើន​ដល់​ថវិកា។

ការិយាល័យនៅភូមិ Tanohata ដែលមានអាយុកាល ៦០ ឆ្នាំមកហើយ វាពិបាកទប់ទល់នឹងរញ្ជួយដី។ នៅទីនេះក្តៅហើយ​​សើម​​ក្នុង​​រដូវ​​ក្តៅ ដោយសារកង្វះម៉ាស៊ីនត្រជាក់ និងបង្អួច។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: