ទិវាបុណ្យនៃក្តីស្រឡាញ់នៅប្រទេសជប៉ុន

ដូចជា​ប្រទេស​ដទៃ​ទៀត​ នៅ​ប្រទេស​ជប៉ុន​ក៏​មានទិវា​បុណ្យនៃ​ក្តី​ស្រឡាញ់​នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ​ដែរ ប៉ុន្តែខុសត្រង់ថាក្នុងថ្ងៃនេះ នារីយកសូកូឡាទៅអោយបុរស។

ពិធីបុណ្យនៃក្តីស្រលាញ់មានប្រភពមកពីគ្រិស្តសាសនារ៉ូម៉ាំង ប៉ុន្តែយើងមិនស្វែងយល់ទៅលើចំណុចនេះឡើយ។ ថ្ងៃនេះខ្ញុំនឹងពន្យល់អ្នកឱ្យដឹងថា ហេតុ​អ្វីបានជានារីជាអ្នកជូនសូកូឡា?

ទិវាបុណ្យនៃក្តីស្រឡាញ់របស់ជប៉ុន

ព្រឹត្តិការណ៍ដែលមានឈ្មោះថា “ទិវាបុណ្យនៃក្តីស្រឡាញ់” ផ្សព្វផ្សាយដោយជនបរទសដែលទៅលេងជប៉ុន។ ទោះជាយ៉ាង​ណា ព្រឹត្តិការណ៍នេះមិនពេញនិយមនៅជប៉ុនប៉ុន្មានទេ ព្រោះតែពេលនោះសាសនាគ្រិស្តមិនទាន់ចូលប្រទេស​ជប៉ុន។

ក្នុងឆ្នាំ ១៩៧០ នៅពេលដែលខែកុម្ភៈមកដល់ ម្ចាស់ហាងនំព្រួយបារម្ភចំពោះការលក់ធ្លាក់ចុះ។ លោកគិតដល់ទិវាបុណ្យនៃក្តីស្រឡាញ់ដែល​​មាន​ភាព​អាត្មា​និយម​​បន្តិច ជាថ្ងៃដែលនារីជូនសូកូឡាដែលពោពេញទៅដោយក្តីស្រឡាញ់របស់ខ្លួនចំពោះបុរស។

នៅពេលនោះ ជប៉ុននៅតែរក្សាវប្បធម៌ចាស់ ដូច្នេះនារីមិនងាយសារភាពស្នេហារបស់ខ្លួនឡើយ។ “មួយឆ្នាំម្តង ជាថ្ងៃដែលនារីអាចសារភាពស្នេហារបស់ខ្លួន” បានក្លាយជាការនិយមសម្រាប់ស្រ្តីជនជាតិជប៉ុននៅសម័យនេះ។

ហាងលក់ទំនិញ និងក្រុមហ៊ុនផលិតនំសុទ្ធតែឆ្លើយតបទៅនឹងយុទ្ធសាស្រ្តអាជីវកម្មដ៏ឆ្លាតវៃនេះ។ ចាប់​តាំង​ពី​ពេល​នោះ​មក ទិវាបុណ្យ​នៃ​ក្តី​ស្រឡាញ់​នៅ​ប្រទេស​ជប៉ុន​បាន​បន្ត​រហូត​ដល់​សព្វ​ថ្ងៃ។

មិនសប្បាយចិត្តនឹងទិវាបុណ្យនៃក្តីស្រលាញ់

ចំពោះទំនៀមទម្លាប់ជូនសូកូឡាទៅអោយមនុស្សដែលអ្នកស្រលាញ់ និងដឹងគុណ ដូច្នេះបើមិនជូនសូកូឡាមាន​ន័យ​ថា​អ្នក​មិន​ស្រលាញ់ និងមិនដឹងគុណចំពោះភាគីឬ?

ចំណុចនេះអាចនឹងធ្វើឱ្យទំនាក់ទំនងរបស់គ្រប់គ្នាមានភាពស្មុគស្មាញ។ ថ្វីត្បិតតែជូនសូកូឡាគ្រាន់តែជាទម្រង់បែបបទ ប៉ុន្តែវាបែរជានាំមកនូវបញ្ហាជាច្រើនសម្រាប់មនុស្ស។ រឿងនេះធ្វើ​ឱ្យ​ស្ត្រី​ជប៉ុន​មួយ​ចំនួន​មិនចូលចិត្ត។

តើជូនសូកូឡាពិតជាល្អដែរទេ?

ទោះបីជាមិនមានទិន្នន័យតួលេខក៏ដោយ ប៉ុន្តែហាក់ដូចជាស្ត្រីទទួលទានសូកូឡាច្រើនជាងបុរស។ បុរសមួយចំនួនមិនចូលចិត្តរបស់ផ្អែម ដូច្នេះមនុស្សស្រីប្រាកដជាពិបាកមិនដឹងថាជូនអ្វីទៅអោយបុរស។

តើបុរសឆ្លើយតបចំពោះស្នេហារបស់ភាគីដោយរបៀបណា?

និយាយអញ្ចឹងមិនមែនមានន័យថា បុរសទើបទទួលបានកាដូនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់នោះទេ។ នៅជប៉ុនក៏មានថ្ងៃមួយមានឈ្មោះថា “Valentine ស” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែមីនា។ ហើយក៏ជាថ្ងៃដែលបុរសៗខ្លាចផងដែរ​ ព្រោះតែជាថ្ងៃដែលពួកគេត្រូវជូនសូកូឡាច្រើនជាង ៣ ដង ដែលទទួលបាននៅថ្ងៃទី ១៤ ខែកុម្ភៈ។ បើនោះជាមនុស្ស​ដែលអ្នកស្រលាញ់ ឬ​ជា​សមាជិក​ក្នុងគ្រួសារគ្មានអ្វីត្រូវនិយាយឡើយ។

ទោះជាយ៉ាងណា ទោះមិនមែនជាមនុស្សសំខាន់សម្រាប់ពួកគេក៏ដោយ ប្រសិនបើពួកគេបានទទួលនឹងត្រូវជូនសូកូឡាច្រើនជាង ៣ ដង។ ជាការពិតណាស់ បុរសមិនអាចនិយាយថា “ខ្ញុំទទួលបានសូកូឡាហើយ ដូច្នេះខ្ញុំមិនចាំបាច់ទិញបន្ថែមឡើយ” ។ ព្រោះតែពួកគេមិនបានផ្តួចផ្តើម ដូច្នេះអាចនឹងខាត។ ស្រ្តីខ្លះមានបំណងចង់ទទួលបានសូកូឡា ដូច្នេះស្រាប់តែយកសូកូឡាទៅជូនអ្នក ដើម្បីជាថ្នូរទទួលបានច្រើនជាងនេះ។

ទិវាបុណ្យនៃក្តីស្រឡាញ់ដំបូងនៅប្រទេសជប៉ុនជាឱកាសដែលគួរអោយរំពឹងទុកចំពោះស្រ្តីជប៉ុន ព្រោះពួកគេអាចបង្ហាញពីអារម្មណ៍ដែលខ្លួនបានលាក់ទុកជាយូរមកហើយ។ ប៉ុន្តែគួរអោយសោកស្ដាយ ទាំងនេះបានផ្លាស់់ប្តូរដោយ​សារតែភាពលោភលន់ដ៏គួរឱ្យភ័យខ្លាចរបស់មនុស្ស។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: