Pancho ឆ្មាដែលមានមុខស្រពោនបំផុតលើពិភពលោក
ឆ្មា Pancho មួយក្បាលនេះអាយុ ១៣ ឆ្នាំ មកពី Maizuru ប្រទេសជប៉ុន មើលទៅមុខស្រពោន ប៉ុន្តែទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន។
ឆ្មា Pancho មុខស្រពោន
Pancho ត្រូវបានអ្នកគាំទ្របោះឆ្នោតជ្រើសរើសថាជាឆ្មាដែលមានមុខស្រពោនបំផុតលើពិភពលោក។
ម្ចាស់ឆ្មា Akira Maizuru បានអោយដឹងថា ថ្វីត្បិតតែមើលទៅមុខស្រពោន ប៉ុន្តែតាមពិតទៅឆ្មាមួយក្បាលនេះសប្បាយចិត្តណាស់។
អ្នកស្រី Akira បាននិយាយថា “គ្រប់គ្នាស្រលាញ់ Pancho ចំណែក Pancho ក៏ស្រលាញ់អ្នករាល់គ្នាដែរ។ វារួសរាយរាក់ទាក់ល្អចំពោះអ្នកទាំងអស់គ្នា ហើយក៏ទទួលបានការយកចិត្តទុកដាក់ផងដែរ” ។
គាត់បានបន្តថា បើជជែកគ្នាជាមួយឆ្មាពេលវាកំពុងដេកថ្ងៃហើយថតរូប គាត់អាចនឹងថតបានរូបភាពស្អាតៗ។
ទោះជាយ៉ាងណា ពេលខ្លះមើលទៅវាហាក់ដូចជាកំពុងមានបញ្ហា។
អ្នកស្រី Akira ចិញ្ចឹម Pancho បាន ១៣ ឆ្នាំមកហើយពេលឃើញវាត្រូវគេបោះបង់ចោល។
ប្រភព៖ Daily Mail